បន្ទាប់ពីមានរឿងចម្រូងចម្រាសគ្នាកើតឡើងកន្លងមក ពេលនេះ UEFA ក៏បានកោះហៅក្លឹប Real Madrid , Barcelona និង Juventus ឱ្យចូលលេងពានរង្វាន់ UEFA Champions League វិញដដែល។
ក្លឹបទាំង៣ខាងលើនេះ គឺជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតពានរង្វាន់ European Super League ឡើង ដែលវាប្រឆាំងជាមួយការប្រកួត UEFA Champions League ។ ក្រោយពីខាង UEFA ប្រឆាំងដាច់ខាត និងមានខាង FIFA ជួយផងនោះ ទើបបានជាពានរង្វាន់ខាងលើមិនអាចដំណើរការបាន។ UEFA ថែមទាំងព្រមានក្លឹប Real Madrid , Barcelona និង Juventus មិនឱ្យរំលឹកពីពានខាងលើថែមទៀត បើមិនដូច្នេះទេ នឹងដកឈ្មោះមិនឱ្យលេងពាន UEFA Champions League ឡើយ។
តែពេលនេះគ្រប់យ៉ាងដូចជាបានបញ្ចប់ទៅហើយ ខាង UEFA បានផ្ញើលិខិតអញ្ជើញទៅក្លឹបទាំង៣ខាងលើដើម្បីចូលរួមលេងពានរង្វាន់ UEFA Champions League រដូវកាលថ្មីទៅហើយ។ ដែលនេះសបញ្ជាក់ឱ្យឃើញថារដូវកាលក្រោយក្លឹបយក្សនៅអឺរ៉ុបទាំង៣ខាងលើនៅតែអាចលេងបានជាធម្មតា៕ប្រភព Marca