ជើង​​ឯក​ឃីក​បុក​សីង​ពិភព​លោក Janet សង្ឃឹម​ជួប Anissa លើ​សង្វៀន

Janet “JT” Todd បាន​រក្សា​​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ពិភព​លោក​យូរ​ដែរហើយ ហើយ​ក៏​មិន​ទាន់​មាន​នរណា​ម្នាក់​ដណ្តើម​យក​នាង​បាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​នាង​ដឹង​ថា តារា​ថ្មី​កំពុងរះ​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship កីឡាការិនី Anissa “C18” Meksen អាច​ជា​គូ​ប្រជែង​ដ៏​ល្អ​សម្រាប់​នាង ដូច្នេះ​នាង​សង្ឃឹម​បាន​ជួប​គ្នា​នៅ​លើ​សង្វៀន​ថ្ងៃ​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Todd បានស្គាល់​យ៉ាង​ច្បាស់​ថា ការ​ប្រកួត​ជា​មួយកីឡាការិនី​បារាំង​រូប​នេះ​អាច​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​នាង។ ប៉ុន្តែ​កីឡាការិនី​អាមេរិក​ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​ចង់​ជួប​ដៃ​គូ​ដែល​ល្អ​ដូច Meksen។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Todd និយាយ​ថា ៖«គាត់ (Anissa) មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ជា​ជើង​ខ្លាំង​នៅ​កម្មវិធី GLORY។ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​បាន​ជួប​ជា​មួយ​នាង​នោះ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ»។មាន​កំណើត​នៅ Nancy ប្រទេស​បារាំង ប៉ុន្តែ​ឥឡូវ​ស្ថិត​នៅ​ទី​ក្រុង​បារីស នាង Meksen មាន​កេរ្តិ៍​ឈ្មោះ​គ្រប់​ទី​កន្លែង​ដែល​នាង​ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​រហស្សនាម “C18″មាន​ប្រវត្តិ​ប្រកួត​អាជីព​ឈ្នះ​១០០​ដង និង​ចាញ់​៥​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៣២​ដង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​ តារា​ស្រី​បារាំង​រូប​នេះ​បាន​ជួប​ប្រកួត​ជា​មួយ​ដៃ​គូ​ជើង​ខ្លាំង​លើ​លោក​ដូច​ជា Jady Menezes, Sofia Olofsson និង Iman “Pretty Killer” Barlowជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើ​វិថី​ប្រដាល់ សមាជិក​ក្លឹប Tiger Muay Thai បាន​ឈ្នះ​ជើង​ឯក​ឃីក​បុក​សីង និង​មួយ​ថៃ​ពិភព​លោក​៦​ដង។ មុន​ពេល​ចូល​ប្រឡូក​នៅ ONE Super Series កីឡាការិនី​រូប​នេះ​បាន​ក្លាយ​ជា​កីឡាការិនី​ដ៏​ឆ្នើម​ម្នាក់​ក្នុង​លោក​ទៅ​ហើយសម្រាប់​ទម្ងន់ atomweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ការ​បោះ​ជំហាន​ចូល ONE គឺ​ជា​តារា​គ្រោះ​កាច​សម្រាប់​រាជ​នី​សង្វៀន​ពិភព​លោក ONE Atomweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Todd ជា​កីឡាការិនី​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ដៃ​គូ​ល្អ​ៗ​ជា​ច្រើន​នាក់ និង​​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត។ អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​កីឡាការិនី​អាមេរិក​រូប​នេះ​គឺ​ទទួល​បាន​ជ័យជម្នះ​៦​ប្រកួត​ជាប់​គ្នា​ក្នុង​នោះ​ឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក​២​ប្រភេទ​កីឡា Stamp Fairtex និង​ឈ្នះ​ Alma Juniku និង Anne “Ninja” Line Hogstad

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ​ហៅ​ក្រៅ “C18″អាច​នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​ស្វិត​ស្វាញ​សម្រាប់​នាង ប៉ុន្តែ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ហៅ​ក្រៅ “JT”​ប្រហែល​ជា​ត្រៀម​ខ្លួន​ស្វាគមន៍​គ្រប់​ក្បាច់ ហើយ​នាង​សង្ឃឹម​ថា ថ្ងៃណា​មួយ​បាន​ជួប​កីឡាការិនី​បារាំង​ម្នាក់​នេះ​នៅ​លើ​សង្វៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Todd និយាយ​ថា ៖«ខ្ញុំ​គិត​ថា បើ​បាន​ប្រកួត​ជា​មួយ​នាង​ពិត​ជា​ល្អ​ណាស់។ នាង​​មាន​ចលនា​លឿន​ណាស់។ ជា​ពិសេស​នាង​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង និង​បច្ចេកទេស​ល្អ។ នាង​ជា​ជើង​ឯក​ពិភព​លោក​នៅ GLORY»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដូច្នេះ​ខ្ញុំ​គិត​ថា បើ​បាន​ប្រកួត​ជា​មួយ​នាង​ពិត​ជា​ល្អ​ណាស់ ។ មិន​ថា​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ ឬ​ Grand Prix ឬ​ក៏​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ដែល​នៅ​ទំនេរ គឺខ្ញុំ​ស្វាគមន៍​ជា​និច្ច។ វានឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ។ ខ្ញុំ​គិត​ថា ល្អ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT