មុន​ជួបអារ៉ាប់រួម​ប្រកួតបិទពូលយប់នេះគ្រូបង្វឹកវៀតណាមថា ខ្សែប្រយុទ្ធពួក​គេមិនសូវមុតទេ

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានបន្តស្រែកគំហកដោយ​មានទំនុកចិត្តជាមួយក្រុមជម្រើសជាតិដែលលោកជាអ្នក​ដឹកនាំថា​វៀតណាម​នៅ​តែ​អាច​ប្រកួតប្រជែងជាមួយអារ៉ាប់រួមហើយ​ក្រុម​មក​ពី​តំបន់​អារ៉ាប់​មួយ​នេះ​មិន​មាន​ខ្សែប្រយុទ្ធមុតស្រួច​ល្អបំផុត​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Park Hang-Seo មិន​អាច​មក​ឈរបញ្ជាកូនក្រុមក្នុងការ​ប្រកួត​ជាមួយអារ៉ាប់រួមបាន​ឡើយ​ដោយ​សារ​លោក​ទទួលបាន​កាត​លឿង​ចំនួន​២​ក្នុង​ការ​ប្រកួតមុន​តែ​យ៉ាងណាលោក​ថា​គ្មានផល​ប៉ះពាល់ និង​បញ្ហាសម្រាប់​ក្រុមរបស់​លោក​និង​លោកផ្ទាល់​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាក្រុមអារ៉ាប់រួមស៊ុត​បញ្ចូល​ទី​២០​គ្រាប់​ក្នុង​បង្ហាញខ្លួន​៧​លើក​ក្នុង​វគ្គជម្រុះ World Cup ពូល​ G នេះលោក Park Hang-Seo នៅតែចាត់ទុកក្រុមនេះមិនមានខ្សែប្រយុទ្ធល្អបំផុតនោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំគិតថាអារ៉ាប់រួមមិនមែនជាក្រុមដែលមានខ្សែប្រយុទ្ធវាយលុកខ្លាំងជាងគេនោះទេ ព្រោះយើងធ្លាប់បានជួបអ៊ីរ៉ាក់ និងអ៊ីរ៉ង់ពីមុនមក” ។

“មនុស្សជាច្រើននិយាយថា យើងមានការការពាររឹងមាំ ប៉ុន្តែអ្វីក៏អាចកើតឡើងបានដែរ។ អ្វីដែលសំខាន់បំផុតនោះគឺថាជម្រើសជាតិវៀតណាមនឹងធ្វើទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃស្អែក(យប់នេះ)គឺជាការប្រកួតដ៏ស្វិតស្វាញមួយ ប៉ុន្តែខ្ញុំមិនចង់ឲ្យកីឡាករគិតថាលទ្ធផលត្រមស្មើ គឺគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់ជើងឯកនៃពូល G នោះទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថាធិប្បាយអំពីការព្យួរមិន​ឲ្យ​ឈរបញ្ជាកុនក្រុមរបស់គាត់ លោក Park Hang-seo បានបញ្ជាក់ថា គាត់បានបញ្ចប់ផែនការជាក់លាក់មួយចំនួន ដើម្បីប្រឈមនឹងអារ៉ាប់រួមដែលនឹងត្រូវដោះស្រាយដោយជំនួយការរបស់គាត់លោក Lee Young-jin ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“តាមពិតខ្ញុំនៅតែជាគ្រូបង្វឹករហូតដល់ការប្រកួតចាប់ផ្តើម។ យើងបានរៀបចំផែនការពិសេសមួយចំនួនរួចហើយ ដើម្បីអនុវត្តនៅក្នុងការប្រកួតថ្ងៃស្អែក។ វានឹងមានការ​ផ្លាស់ប្តូរខ្លះអាស្រ័យលើស្ថានភាព ជំនួយការខ្ញុំនឹងអនុវត្តវា។ គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ការណែនាំក្នុងពេលប្រកួត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT