ប្រធានក្រុម Hugo Lloris បានបញ្ជាក់ថាបញ្ហារបស់ Kylian Mbappe និង Giroud បានបញ្ចប់ទៅហើយ និងមិនមានបញ្ហាអ្វីនោះទេ។
បារាំង នឹងចាប់ផ្ដើមប្រកួតជម្រុះក្នុងពូល Euro 2020 នៅរាត្រីហើយដោយប៉ះជាមួយក្រុមខ្លាំងអាល្លឺម៉ង់។ យ៉ាងណាប៉ុន្មានថ្ងៃមុនមានដំណឹងថា ក្នុងក្រុមជម្រើសជាតិបារាំង មានបញ្ហាកើតឡើង ជាជម្លោះរវាង Mbappe និង Giroud ។ ដោយ Mbappe មិនសប្បាយចិត្តចំពោះខ្សែប្រយុទ្ធ Chelsea ដែលបាននិយាយរិះគន់ខ្លួនថាមិនបោះបាល់ឱ្យអំឡុងពេលលេងមិត្តភាព។
ចំពោះរឿងនេះដែរ Hugo Lloris ដែលជាប្រធានក្រុមបានចេញមុខមកនិយាយថាគ្រប់យ៉ាងបានដោះស្រាយគ្នាអស់ហើយ។ កីឡាករទាំងពីរបានបញ្ចប់រឿងបន្ទាប់ពីបាននិយាយគ្នា និងពេលនេះគ្រប់យ៉ាងបានត្រលប់ទៅរកភាពធម្មតាហើយ។ ក្រុមបារាំងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតទល់ក្រុមអាល្លឺម៉ង់នៅរាត្រីនេះ៕
ប្រភព៖ Dailymail