ក្រុមជម្រើសជាតិបារាំង នឹងត្រូវតតាំងជាមួយក្រុមអាល្លឺម៉ង់នៅរាត្រីនេះហើយ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នៅរាត្រីនេះ។
ជំនួបក្រុមយក្សខាងលើនេះដែរ ត្រូវបានអ្នកគាំទ្ររង់ចាំជាយូរមកហើយ។ អាល្លឺម៉ង់ជាម្ចាស់ជើងឯក World Cup 2014 ស្របពេលបារាំងវិញជាម្ចាស់ជើងឯក World Cup 2018 និងជាជើងឯករង Euro 2016 ផងដែរ។ ដោយនេះអាចនិយាយបានថាជាជំនួបធំបំផុតមួយហើយ។
មុនការប្រកួតនេះចាប់ផ្ដើម ខ្សែប្រយុទ្ធ Timo Werner បាននិយាយថា៖ “Benzema ជាកីឡាករលេខ៩ល្អម្នាក់នៅលើលោកនេះ។ Benzema-Griezmann-Mbappe ជាខ្សែប្រយុទ្ធទាំងបីដែលគ្រោះថ្នាក់បំផុតរបស់បារាំង។ វត្ដមានរបស់ Benz នឹងធ្វើឱ្យបារាំងកាន់តែមុតស្រួចបន្ថែមទៀត”៕
ប្រភព៖ Goal