អាហ្សង់ទីន បន្ដស្មើទៀតហើយ បើកឆាក Copa ស្មើឈីលី ១-១

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លេងបានត្រឹមស្មើជាមួយក្រុមឈីលីក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ Copa America នៅយប់មិញនេះ។

សម្រាប់ការប្រកួតបើកឆាកនេះដែរ ក្រុមអាហ្សង់ទីនរកបាន១គ្រាប់ដោយ Lionel Messi នៅនាទី៣៣ ដោយការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងស្អាត។ តែគួរឱ្យសោកស្ដាយការនាំមុខនេះបានត្រឹមនាទី៥៧ប៉ុណ្ណោះ ព្រោះ Vargas ក៏អាចរកគ្រាប់បាល់តាមស្មើវិញបានដោយក្រុមឈីលី។ លទ្ធផលស្មើគ្នា ១-១ នេះដែរ រក្សារហូតដល់ចប់ការប្រកួតតែម្ដង។

អាហ្សង់ទីន ៥ប្រកួតចុងក្រោយនេះ ពួកគេលេងឈ្នះតែ១ប្រកួតប៉ុណ្ណោះ ខណៈដែល៤ប្រកួតទៀតសុទ្ធតែស្មើទាំងអស់។ ដោយភាគច្រើន ពួកគេរកគ្រាប់បាល់នាំមុខបានមុនទៅហើយ ប៉ុន្តែរបូតគ្រាប់បាល់ឱ្យគេតាមស្មើវិញបាន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT