ការប្រកួតបញ្ចប់ជុំទី ១ នៅពូល E យើងបានរកឃើញហើយថា ក្រុមស្លូវ៉ាគីជាអ្នកឈរលេខ ១ ដោយមាន ៣ ពិន្ទុ ហើយអេស្ប៉ាញនិងស៊ុយអែតដែលទទួលលទ្ធផលស្មើបាន ១ ពិន្ទុ រីឯប៉ូឡូញបាន ០ ពិន្ទុ។
យ៉ាងណាវាជារឿងដ៏ហួសចិត្តសម្រាប់លទ្ធផលរបស់អេស្ប៉ាញ ទល់ស៊ុយអែតកាលពីយប់មិញ នោះគឺខាងក្រុមគោជល់មិនអាចរកបានសូម្បីតែមួយគ្រាប់ ដ្បិតបើសាច់បាល់និងការស៊ុតមានប្រៀបដាច់ឆ្ងាយក៏ដោយធៀបនឹងស៊ុយអែត។
បញ្ជូនទៅមក ៩១៧ ប៉ះ ជោគជ័យ ៩០ ភាគរយ ហើយគ្រប់គ្រងបាល់សរុប ៨៦ ភាគរយ ដោយស៊ុត ១៧ លើក ចំគោលដៅ ៥ លើក តែយកជាការមិនបានសូម្បីតែមួយគ្រាប់។ ទៅមើលស៊ុយអែតវិញ សឹងតែគ្មានបាល់លេង ដោយបញ្ជូនបានតែ ១៦២ ប៉ះ អត្រាជោគជ័យតែ ៥២ ភាគរយទៀត ហើយស៊ុត ៤ លើក ចំគោលដៅ ១ លើក។ ចុងក្រោយលទ្ធផលបញ្ចប់ត្រឹមស្មើ ០-០។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=SC3PpO1eCr4
គួរបញ្ជាក់ថា នេះជាក្តីបារម្ភមួយសម្រាប់ក្រុមដឹកនាំដោយលោក Luis Enrique ព្រោះក្រុម ២ ផ្សេងទៀតក៏មិនអាចមើលស្រាលបានដែរ ហើយការដែលទទួលបានត្រឹម ១ ពិន្ទុនៅវគ្គបើកពូល វាពិតជាពិបាក ព្រោះការប្រកួត Euro មានតែ ៣ ជុំប៉ុណ្ណោះ៕