តើ​ Mongkolpetch សម​នឹង​ជួប​មនុស្ស​យន្ត Rodtang ឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ Mongkolpetch Petchyindee Academy បាន​ប្រើ​កណ្តាប់​ដៃ​ស្តាំ​ធ្វើ​ឲ្យ​ដៃគូ Elias “The Sniper” Mahmoudi ដួល​រាប់​ទី​១ វា​បាន​បង្ហាញយ៉ាង​ច្បាស់​ណាស់​ថា រូប​គេ​ពិត​ជា​ឈាន​ដល់​កម្រិត​មួយ​ក្នុង​ស្វែង​រក​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ  Mahmoudi បាន​ធ្វើ​កា​រ​វ៉ៃ​សម្រុក​យ៉ាង​ខ្លាំង​ទាំង​បី​ទឹក ហើយ​​ដេញ​ឲ្យ​កីឡាករ​ថៃ​ព្យាយាម​ការពារ និង​វ៉ៃ​បក​វិញ​ស្ទើរ​ពេញ​សង្វៀន។ ទន្ទឹម​ជា​មួយ​នឹង​ការពារ​បាន​ល្អ Mongkolpetch ចេញ​អាវុធ​លឿន​ៗ​ដោយ​កណ្តាប់​ដៃ និង​ចាប់​អោប​ដើម្បី​មិន​ឲ្យ​ដៃ​គូ​ធ្វើ​អ្វី​បាន​តាម​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​វ័យ​២៥​ឆ្នាំ​​បាន​ដួល​នៅ​ក្នុង​ទឹក​ទី​២​ក្នុង​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​នៅ​ព្រឹត្តិការណ៍  ONE: FULL BLAST II កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា កន្លង​ទៅ​នេះ។ ប្រការ​នេះ​ចៅ​ក្រម​បាន​កាត់​សេចក្តី​ឲ្យ​កីឡាករ​មក​ពី​ក្លឹប Petchyindee Academy ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ដាច់ទៅ​លើ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ទម្ងន់ flyweight ដើម្បី​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​៤-០នៅ​សង្វៀន​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​មតិ​លើក​ឡើង​ថា តើ Mongkolpetch ស័ក្តិសម​ដល់​ពេល​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​ជា​មួយ​អធិរាជ​សង្វៀន​ Rodtang “The Iron Man” Jitmuangnon ហើយឬនៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំដាប់​ចំណាត់​ថ្នាក់​គួរជួប

តាម​រយៈ​ជ័យជម្នះ​លើ Mahmoudi មាន​ន័យ​ថា Mongkolpetch អាច​​នឹង​ស័ក្តិសម​ទៅ​ជួប​អធិរាជ​សង្វៀន​ Rodtang នៅ​ពេល​ណា​មួយ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា មានជើង​ខ្លាំង​៤​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ទម្ងន់​នេះ​ដែល​កំពុង​រង់​ចាំ​ជួប​នឹង​មនុស្ស​ដែក ដូច្នេះ​វា​កាន់​តែ​ប្រសើរ​បើ Mongkolpetch ត្រូវ​ឆ្លង​កាត់​ជើង​ខ្លាំង​ទាំង​៤​នាក់​នោះ​ជា​មុន​សិន មុន​ពេល​ជួប​ម្ចាស់​ខ្សែ​ក្រវាត់។ ក្នុង​ចំណោម​មាន​ទាំង​កីឡាករចំណាត់​ថ្នាក់​លេខ៥ Petchdam “The Baby Shark” Petchyindee Academy ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​ជា​មិត្ត​រួម​ក្លឹប​ហាត់​ជា​មួយ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នក​ផ្សេង​ កីឡាករ​ចំណាត់​ថ្នាក់​លេខ​២​របស់​អង់គ្លេស Jonathan “The General” Haggerty ដែល​បាន​ប្រកួត​ចាញ់ Rodtang ពីរ​ដង ហើយ​មិត្ត​រួម​ក្លឹប​ Petchdam ក៏​ធ្លាប់​បាន​ជួប​ម្តង​ដែរ ដែល​អ្នក​ទាំង​ពីរ​នេះ​​ក៏​អាច​វ៉ៃ​ខ្សែ​ក្រវាត់​ជា​ថ្មី​បាន​ដែរ។ ចំណែក​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១រន្ទះ​ជើង​ម៉ាស៊ីន Superlek “The Kicking Machine” Kiatmoo9 និងកីឡាករ​លេខ​៣ “The Angel Warrior” Panpayak Jitmuangnon ដែលរូប​គេ​គួរ​ឆ្លង​កាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការលើក​ឡើង​គឺ​ Superlek ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ ៤ និង​ចាញ់​១​នៅ ONE Super Series ក៏​អាច​ជា​ដៃ​គូ​បន្ទាប់​របស់ Rodtang​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ Rodtang និង Superlek ជួប​គ្នា​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight អីចឹង Mongkolpetch ក៏​អាច​ស័ក្តិសម​នឹង​ជួប Haggerty ឬ Panpayak។ វា​ប្រសើរ​ណាស់ ប្រសិន​បើ Mongkolpetch ឈ្នះ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ មុន​ពេល​បោះ​ជំហាន​ទៅ​ជួបអ្នក​ឈ្នះ​រវាង Rodtang និង Superlek។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ដែល​ចាញ់  ≠ សម​ទទួល​បាន

ហេតុ​ផល​មួយ​ទៀត​សម្រាប់ Mongkolpetch ដែល​សម​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកនោះ​គឺ គាត់​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​នៅ ONE Super Series។

ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក តារា​ប្រដាល់​ថៃ​រូប​នេះ​បាន​ជួប​ដៃ​គូ​ខ្លាំង​ដូចជា Alex “Phet” Serepisos សម្រាប់​ការ​ប្រកួត​លើក​ដំបូង ហើយ​លើក​ទី​២​ឈ្នះ Joseph “The Hurricane” Lasiri និង​ឈ្នះ​ជើងឯក​គុន​ខ្មែរ​ពិភព​លោក សុខ ធី សម្រាប់​ការ​ប្រកួត​លើក​ទី​៣ និង​លើក​ទី​៤​ឈ្នះ​ Mahmoud។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កីឡាករ​ជា​ច្រើន​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​​បាន​ឡើង​​ទៅ​​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ប៉ុន្តែ​បរាជ័យ​។ ដូច​ជា ​កីឡាករចំណាត់​ថ្នាក់​លេខ​១ bantamweight គឺ Saemapetch Fairtex ឈ្នះ​​៣​លើក​ជាប់​គ្នា​នៅ ONE Super Series និង​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ មុន​ពេល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Bantamweight ជា​មួយ Nong-O Gaiyanghadao។ ជើងឯកពិភព​លោក Nong-O បាន​ផ្តួល​ Fairtex ក្នុង​ទឹក​ទី​៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយ​គ្នា​នេះ Superlek ក៏​មិន​ធ្លាប់​ចាញ់​ដែរ​មុន​​ពេល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក Ilias “Tweety” Ennahachi។

ជម្រើស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mongkolpetch ទី​បំផុត​ជា​កីឡាករ​ម្នាក់​ដែល​អាច​ទៅ​ប្រជែង​នឹង​ Rodtang ហើយ ហើយ​ក៏​មាន​កម្លាំង​ចិត្ត​ពីមិត្ត​រួម​ក្លឹប។

នៅ​ខែ​កក្កដា ឆ្នាំ​២០២០  “មនុស្ស​ដែក”​បាន​យក​ឈ្នះ​មិត្ត​រួម​ក្លឹប Petchdam ដោយ​ពិន្ទុនៅ ONE: NO SURRENDER។ នៅ​ពេលនោះ Petchdam ក៏​បាន​ក្លាយ​ជា​ដៃ​គូ​ល្អ​ម្នាក់​សម្រាប់​មិត្ត​រួម​ជាតិ​ដែរ ប៉ុន្តែ​ភាព​រឹង​មាំ និង​ការ​វ៉ៃ​មិន​ចុះ​ថយ​របស់ Rodtang ស្ទើរ​តែ​ផ្តួល​ Petchdam ឲ្យ​សន្លប់​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ការ​ឈ្នះ​ Petchdam នៅ​ពេល​នោះ ឥឡូវ​ Mongkolpetch បាន​កាន់​តែ​កៀក​នឹង​ Rodtang ជាង​មិត្ត​រួម​ក្លឹប​របស់​ខ្លួន​ថែម​ទៀត។ វា​គួរ​ណាស់​ដែល​រូប​គេ​អាច​ជួប​ជើង​ឯក​ហើយ។ មិន​ត្រឹម​តែ​ជើង​ឯក​ពិភព​លោក​ជាកម្លាំង​ជំរុញ​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មិត្ត​រួម​ក្លឹប Petchyindee Academy ក៏​ជា​ផ្នែល​មួយ​ដ៏​សំខាន់​ដើម្បី​ផ្តល់​គំនិត​ឲ្យ​ប្រកួត​ជា​មួយ​មនុស្ស​ដែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា  Superlek ក៏​កំពុង​ស្វែង​រក​ជម្រើស​របស់​ខ្លួន​ដែរ។ បរាជ័យ​ក្រោម​កណ្តាប់​ដៃ Ennahachi ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ហើយ​ក៏​ជា​ឱកាស​លើក​ទី​២​ដែល​ត្រូវ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោកជា​មួយ​មិត្ត​រួម​ជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ Mongkolpetch ជួប​ Superlek សម្រាប់​ការ​ប្រកួត​បន្ទាប់​នោះ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​​ជួប Rodtang៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT