នៅជំនួបជុំទី ១ បើកឆាកព្រឹត្តិការណ៍ Copa Amercia ក្រុមជម្រើសជាតិប្រេស៊ីលបានយកឈ្នះ ៣-០ ទៅលើវេណេហ្ស៊ុយអេឡា នៅឯកីឡដ្ឋានក្នុងទឹកដីរបស់ប្រទេសប្រេស៊ីល។
ប្រេស៊ីលធ្វើបានល្អជាងប្រកួតមុនៗទៅទៀត ដោយសារនេះគ្រប់គ្រងបាល់ ៦២ ភាគរយ ស៊ុត ១៨ លើក ចំគោលដៅ ៧ លើក សឹងតែមិនឲ្យគូប្រជែងមានឱកាសវាយបករួច ដោយខាងវេណេហ្ស៊ុយអេឡាគ្រប់គ្រង ៣៨ ភាគរយ ស៊ុតបាន ៣ លើក ចំគោលដៅ ១ លើកគត់។
គ្រាប់បាល់របស់សាំបាប្រេស៊ីលកើតឡើងនៅនាទី ២៣ ដោយកីឡាករ Marquinhos មុនពេល Neymar រកបានមួយគ្រាប់បន្ថែមដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទី ៦៤ ហើយមកដល់នាទី ៨៩ ទើប Gabriel Barbosa រកបានគ្រាប់បាល់ទី ៣ មុនបិទការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=uXqRcn_uqsk