(វីដេអូ) អូទ្រីស&ហូឡង់​យក​បាន​ ៣ ពិន្ទុ ដូច​គ្នា ក្រោយ​ស៊ុត​គូ​ប្រជែង​ម្នាក់ ៣ គ្រាប់​យប់​មិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​នៅ​ពូល C ក៏​បាន​បញ្ចប់​ជុំ​ទី ១ រួចរាល់​ហើយ ជា​លទ្ធផល​យើង​រក​ឃើញ​ក្រុម​ឈ្នះ ២ និង​ចាញ់ ២ កាល​ពី​យប់​មិញ។ នោះ​គឺ​ក្រុម​អូទ្រីស​បាន​យក​ឈ្នះ ៣-១ ទៅ​លើ​ម៉ាសេដូនី​ខាង​ជើង ​ហើយ​ហូឡង់​យក​ឈ្នះ​អ៊ុយក្រែន ៣-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ការ​លេង​របស់​អូទ្រីស ទល់​ម៉ាសេដូនី​ខាង​ជើង ឃើញ​ថា​ជក់​ចិត្ត​ដោយ​ក្រុម​ទាំង​ពីរ​ដ្បិត​មាន​សាច់​បាល់​លេង​ខុស​គ្នា តែ​មាន​ការ​សម្រុក​ទៅ​មក​ឥត​ឈប់ តាំង​ពី​ដើម​តង់​ដល់​ចុង​តង់។ អូទ្រីស​គ្រប់គ្រង​បាល់ ៦៣ ភាគរយ ស៊ុត ១០ លើក ចំ​គោលដៅ ៦ លើក រក​បាន​គ្រាប់​បាល់​នៅ​នាទី ១៨ ដោយ​កីឡាករ Stefan Lainer ហើយ​នៅ​នាទី ៧៨ ដោយ Michael Gregoritsch និង​នាទី ៨៩ ដោយ Marko Amautovic។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ​ម៉ាសេដូនី​ខាង​ជើង គ្រប់គ្រង​បាល់ ៣៧ ភាគរយ ស៊ុត ៧ លើក ចំ​គោលដៅ ២ លើក នាម​ជា​ក្រុម​ទើប​ឡើង​មក Euro ជា​លើក​ដំបូង ក៏​ឆ្មក់​បាន​បាល់​ដែល​បង្ក​កំហុស​ដោយ​ខ្សែ​ការពារ&អ្នកចាំទី​របស់​អូទ្រីស​នៅ​នាទី ២៨ ដែល​ជា​ការ​ស៊ុត​របស់ Goran Pandev មួយ​គ្រាប់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=17AQyEWK7d0

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ហូឡង់​ឯ​ណោះ​វិញ ក៏​គ្រប​លើ​អ៊ុយក្រែន​ប្រហែល​គូ​ខាង​លើ​អ៊ីចឹង​ដែរ ដោយ​គ្រប់គ្រង​បាល់ ៦២ ភាគរយ ស៊ុត ១៥ លើក ចំ​គោលដៅ ៧ លើក គ្រាប់​បាល់​ធ្វើ​បាន​ដោយ​កីឡាករ Georginio Wijnaldum, Wout Weghort និង Denzel Dumfrires នៅ​នាទី ៥២, ៥៨ និង ៨៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​គ្នា​ទៅ​នឹង​ហូឡង់ ខាង​អ៊ុយក្រែន​ក៏​អាច​បង្កើត​គ្រាប់​បាល់​ពីរ​គ្រាប់​របស់​ខ្លួន​នៅ​នាទី ៧៥ និង ៧៩ ប្រហែល​គ្នា​នោះ​ដែរ ធ្វើ​បាន​ដោយ Andriy Yarmolenko និង Roman Yaremchuk៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://www.youtube.com/watch?v=o-VYtVubOtk

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT