(វីដេអូ) អង់គ្លេស​យក​ឈ្នះ​ក្រូអាត​ទាំង​ប្រផុតប្រផើយ​នៅ​ប្រកួត​បើក​ពូល D យប់មិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​បើក​ឆាក​នៅ​ពូល​ D រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ក្រូអាត​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​ក្រុម​តោ​កំណាច​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​អណ្តាត​ភ្លើង​ក្រហម ដោយ​លទ្ធផល ១-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតិ​នៃ​ការ​ប្រកួត​របស់​ពួក​គេ​មិន​ជា​លើស​ខ្វះ​គ្នា​នោះ​ទេ ដោយ​ការ​គ្រប់គ្រង​បាល់​អង់គ្លេស​មាន​តិច​ជាង​ផង ពោល ៤៩ ភាគរយ ធៀប​នឹង​ក្រូអាត​គឺ ៥១ ភាគរយ។ រី​ឯ​ការ​ស៊ុត​គឺ មាន ៨ លើក ដូច​គ្នា ហើយ​ចំ​គោលដៅ ២ លើក​ក៏​ដូច​គ្នា គ្រាន់​ថា​ខាង​អង់គ្លេស​មាន​ឱកាស​ស្រួចស្រាល់​ច្រើន​ជាង។ រហូត​មក​ដល់​នាទី ៥៧ ទើប Raheem Sterling មាន​ឱកាស​វាយបក​ជាមួយ​មិត្ត​រួម​ក្រុម និង​ស៊ុត​បាល់​ក្នុង​ប្រអប់​បញ្ចប់​ទី​យ៉ាង​ល្អ។ លទ្ធផល​នេះ​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត ហើយ​បើ​ទោះ​បី​ក្រូអាត​ព្យាយាម​សម្រុក​ប៉ុណ្ណា ក៏​មិន​អាច​តាម​ស្មើ​នោះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=isf8TiKDpjA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា​ក្នុង​ពូល D នៅ​ជុំ​ទី ១ អង់គ្លេស​ឈរ​លេខ ១ ខណៈ​ក្រូអាត​ឈរ​លេខ ៤ ហើយ​យើង​នឹង​រង់ចាំ​មើល​មួយ​គូ​ផ្សេង​ទៀត​នៅ​យប់​នេះ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports រវាង​សាធារណរដ្ឋ​ឆែក និង​ស្កុតឡែន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT