បើ​មិន​ប្រាប់​ប្រហែល​គ្មាន​អ្នក​ដឹង​ទេ ថា​ក្រុម​ជម្រើស​ជាតិ ៥ នេះ​ធ្លាប់​ឈ្នះ​ពាន EURO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ក្រុម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប ឬ​ជា​ក្រុម​ដែល​មាន​ប្រៀប​នៅ Euro ​អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រាកដ​ជា​និយាយ​ដល់​ឈ្មោះ​ក្រុម​អាល្លឺម៉ង់, អេស្ប៉ាញ, បារាំង ​និង​អ៊ីតាលី​ជា​ដើម។ ជា​ការ​ពិត​ពួក​គេ​សុទ្ធ​តែ​ជា​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ពាន​យ៉ាង​ហោច​ណាស់ ១ លើក ដោយ​រាប់​ចាប់​តាំង​ពី​ការ​បង្កើត​ពាន Euro នៅ​ឆ្នាំ ១៩៥៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សរុប ១៥ សម័យ​កាល អាល្លឺម៉ង់ និង​អេស្ប៉ាញ​ម៉ៅ​ម្នាក់ ៣ លើក ខណៈ​បារាំង ២ លើក អ៊ីតាលី/ព័រទុយហ្គាល់ ១ លើកៗ ចុះ​សល់ ៥ សម័យ​កាល​ផ្សេង​ទៀត តើ​ជា​ក្រុម​ជម្រើស​ជាតិ​ណា​ទៅ? ជឿ​ថា​តាម​រយៈ​ការ​បកស្រាយ​ក្នុង​អត្ថបទ​នេះ នឹង​ក្លាយ​ជា​ព័ត៌មាន​ថ្មី​មួយ​សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន ហើយ​វា​ក៏​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​ព្រឹត្តិការណ៍ Euro 2020លើ​ទំព័រ CTS Sports កាន់​តែ​មាន​ឱជារស​បន្ថែម​ទៀត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) សហភាព​សូវៀត ឆ្នាំ ១៩៦០

សហភាព​សូវៀត​ធ្លាប់​មាន​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​នៅ​ឆ្នាំ ១៩២៤ ដល់​ឆ្នាំ ១៩៩៣ ហើយ​នៅ​ព្រឹត្តិការណ៍​ Euro របស់ UEFA ពួក​គេ​ក៏​ធ្លាប់​ប្រលូក​ច្រើន​ជំនាន់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហភាព​សូវៀត ឬ​ហៅ​កាត់ USSR ធ្លាប់​បាន​ឈ្នះ​ជើង​ឯក Euro នៅ​ឆ្នាំ ១៩៦០ ក្រោយ​យក​ឈ្នះ​យូហ្គោស្លាវី ២-១ នៅ​បាល់​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង។ ដោយឡែក​នៅ​តំណែង​ជើង​ឯក​រង ពួក​គេ​ធ្លាប់​ទទួល​បាន ៣ លើក​ស្មើ​នឹង​កម្រិត​របស់​អាល្លឺម៉ង់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) សាធារណរដ្ឋ​ឆែក ឆ្នាំ ១៩៧៦

មាន​អាយុ​កាល​ជាង ៩០ ឆ្នាំ​មក​ហើយ ជម្រើស​ជាតិ​ឆែក​ធ្លាប់​ឈ្នះ​ពាន​លំដាប់​អន្តរជាតិ​មួយ​លើក​ដែរ នោះ​គឺ Euro ឆ្នាំ ១៩៧៦។ ពួក​គេ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៥-៣ នៅ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ទល់​ក្រុម​អាល្លឺម៉ង់​ខាង​លិច។ ក្រៅ​ពី​នេះ​ សាធារណរដ្ឋឆេក​ក៏​ធ្លាប់​ឈរ​ជើង​ឯក​រង​ម្ដង កាល​ពី​ឆ្នាំ ១៩៩៦ នោះ​គឺ​ជា​ការ​សងសឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដោយ​លទ្ធផល ២-១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ហូឡង់ ឆ្នាំ ១៩៨៨

ជា​ជើង​ខ្លាំង​នៅ FIFA World Cup ដែល​ឈរ​ជើង​ឯក​រង ៣ សម័យ​កាល សម្រាប់​ក្រុម​ហូឡង់​ក៏​ធ្លាប់​ស្គាល់​រសជាតិ​ឈ្នះ​ជើង​ឯក​នៅ Euro ១ លើក​ដែរ នោះ​គឺ​នៅ​ឆ្នាំ ១៩៨៨។ កាល​នោះ​ហូឡង់​យក​ឈ្នះ​សហភាព​សូវៀត​នៅ​ទឹកដី​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ជាមួយ​លទ្ធផល ២-០។ វា​ក៏​ជា​សម័យកាល​ដែល​ហូឡង់​បណ្តុំ​ទៅ​ដោយ​ជើង​ខ្លាំង​ដូច​ជា Ronald Koeman, Ruud Gullit, Marco van Basten និង Frank Rijjkaard ជា​ដើម។

២) ដាណឺម៉ាក ឆ្នាំ ១៩៩២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាន​លំដាប់​អន្តរជាតិ ក្រុម​ដាណឺម៉ាក​ធ្លាប់​ឈ្នះ​តែ ២ លើក​គត់ មាន ១ លើក​នៅ Euro ឆ្នាំ​ ១៩៩២ និង ១ លើក​នៅ Confederation Cup ឆ្នាំ ១៩៩៥។ រំឭក​ទៅ​ការ​ប្រកួត ក្នុង​ទឹកដី​ស៊ុយអែត​កាល​ពី​ឆ្នាំ ១៩៩២ ពេល​នោះ​ដាណឺម៉ាក​បាន​យក​ឈ្នះ​អាល្លឺម៉ង់ ដោយ​លទ្ធផល ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជាមួយ​លទ្ធផល​នេះ ព្រោះ​សម័យ​កាល​នោះ​អាល្លឺម៉ង់​ក៏​ជា​ក្រុម​ខ្លាំង​មួយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ក្រិក ឆ្នាំ ២០០៤

បើ​និយាយ​ថា ក្រិក ជា​ក្រុម​ធ្លាប់​ឈ្នះ Euro ដែល​ល្អ​ជាង​ទាំង​អង់គ្លេស ស្វីស ​និង​បែលហ្សិក ទោះ​អ្នក​មិន​ជឿ​ក៏​ត្រូវ​តែ​ជឿ​ដែរ។ ប្រវត្តិសាស្ត្រ​មិន​អាច​កែប្រែ​បាន​ទេ ដោយ​ឈ្មោះ​ក្រុម​ឈ្នះ​ជើង​ឯក​ក្រិក​បាន​ចារ​នៅ​ឆ្នាំ​ ២០០៤ បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ ព័រទុយហ្គាល់ ដោយ​លទ្ធផល ១-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​ទស្សនា​ជាង ៦០ ០០០ នាក់​ក្នុង​កីឡដ្ឋាន​នៅ​ទឹកដី​ព័រទុយហ្គាល់​ផ្ទាល់ តើ​នរណា​ទៅ​ជឿ​នោះ​ថា​ក្រិក​អាច​យក​ឈ្នះ​បាន តែ​បាល់​មូល​គឺ​កើត​មាន​ពិត​មែន មួយ​គ្រាប់​របស់ Charisteas នៅ​នាទី ៥៧ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព័រទុយហ្គាល់​ស្ងាត់​មាត់​ជ្រាប ដល់​ចប់​ការ​ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT