កីឡាករ​កំពូល ៥ រូប​ដែល​អាច​ប្រកាស​ព្យួរ​ស្បែក​ជើង ក្រោយ​ចប់ Euro 2020

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ជា​ព្រឹត្តិការណ៍ UEFA Euro Championship លើក​ទី ១៦ ​ដែល​វា​ក៏​រាប់​បាន​ជា​លើក​ទី ១ សម្រាប់​កីឡាករ​មួយ​ចំនួន ហើយ​ក៏​អាច​នឹង​ក្លាយ​ជា​លើក​ចុង​ក្រោយ​សម្រាប់​កីឡាករ​វ័យ​ចំណាស់ៗ​ស្រករ ៣០ ឆ្នាំ​ក្រាស់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើល​តាម​កត្តា​អាយុ គុណភាព​នៃ​ការ​បង្ហាញ​លើ​ទីលាន យើង​អាច​ព្យាករណ៍​បាន​ថា កីឡាករ​កំពូល ៥ រូប​ ទំនង​ជា​នឹង​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​ត្រឹម Euro សារនេះហើយ ពោល Euro នៅឆ្នាំ ២០២៤ ប្រហែលជានឹងគ្មានវត្តមានរបស់ពួកគេទៀតឡើយ ពោលកីឡាករខ្លះក៏អាចជាចូលនិវត្តត្រឹមឆ្នាំ ២០២១ នេះ ឬអាចរង់ចាំដោយក្រោយចប់ FIFA World Cup 2022។ អ្នក​ទាំង ៥ នោះ​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Yuri Zhirkov ​ជម្រើស​ជាតិ​រុស្ស៊ី

ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង ដែល​មាន​វ័យ​ ៣៧ ឆ្នាំ​ទៅ​ហើយ។ នៅ​រដូវ​កាល​ចុងក្រោយ​ជាមួយ​ការ​លេង​ឲ្យ​ក្លឹប Zhirkov ក៏​កាន់​តែ​ខ្សត់​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន បែប​នេះ​គេ​ជឿ​ថា នៅ Euro 2020 អាច​ជា​ការ​បញ្ចប់​អាជីព​រយៈ​ពេល ១៦ ឆ្នាំ​របស់​លោក​នៅ​ជម្រើស​ជាតិ។ បញ្ជាក់​ថា Zhirkov បង្ហាញ​ខ្លួន​ឲ្យ​រុស្ស៊ី ១០៥ ប្រកួត រាប់​បាន​ជា​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​បំផុត​លំដាប់​ទី ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Lukasz Fabianski ជម្រើស​ជាតិ​ប៉ូឡូញ

ស្ថិត​នៅ​វ័យ ៣៦ ឆ្នាំ​ ដោយ​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប​លោក​ជា​ដៃ​ទី​ ១ នៅ​ក្លឹប West Ham United។ យ៉ាង​ណា​នៅ​ជម្រើស​ជាតិ គេ​ជឿ​ថា​គ្រូ​ជម្រើស​ជាតិ​ប៉ូឡូញ​ហាក់​ជឿជាក់​លើ​សមត្ថភាព​របស់​ Wojciech Szczesny ជាង។ បែប​នេះ​មាន​ន័យ​ថា Fabianski អាច​មាន​ភាគរយ​ចូល​និវត្ត​ច្រើន ក្រោយ​ចប់ Euro 2020 បើ​នៅ​តែ​បន្ត​ដើរ​តួ​ជា​ស្រមោល​របស់​កីឡាករ Juventus។ សរុប​នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ Fabianski ឈរ​ជើង​បាន ៥៦ ប្រកួត របូត ៤៥ គ្រាប់​និង​ទប់​បាល់ Clean Sheet ២៦ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Giorgio Chiellini ជម្រើស​ជាតិ​អ៊ីតាលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ខ្ញី​ចាស់​មាន​បទពិសោធន៍​ជោកជាំ​នៅ Euro សារ​នេះ ហើយ​បើ​ទោះ​បី​ជា​វ័យ​ជ្រេ​ចូល​ ៣៦ ឆ្នាំ​ហើយ​ក្តី តែ​ភាព​រឹងមាំ​របស់​ Chiellini នៅ​តែ​អាច​ធានា​បាន​ឲ្យ​គេ​ជាប់​ជម្រើស​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​នៅ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ គេ​ឃើញ Chiellini រាង​ទន់​ជាង​មុន​បន្តិច ពោល​គឺ​ជួប​បញ្ហា​របួស​ច្រើន​ជាមួយ​សេះ​បង្កង់ ហើយ​បើ​ទៅ​មើល​អ៊ីតាលី​ក៏​កំពុង​សម្បូរ​ជើង​ថ្មី​ដែល​មាន​គុណភាព​ផង​នោះ អ៊ីចឹង​ Euro 2020 ថា​មិន​ត្រូវ​ក៏​អាច​ក្លាយ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្សែ​ការពារ​កណ្តាល​រូប​នេះ​នៅ​ជម្រើស​ជាតិ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Pepe ជម្រើស​ជាតិ​ព័រទុយហ្គាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​វ័យ​ចូល​ដល់​អាយុ ៣៨ ឆ្នាំ ក៏ Pepe នៅ​តែ​ជាប់​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ ក្រោម​ការ​ដឹកនាំ​របស់​លោក Fernando Santos។ ចំណុច​ខ្លាំង​របស់​អតីត​ខ្សែ​ការពារ Real Madrid រូប​នេះ គឺ​ល្បឿន និង​ភាព​រឹងមាំ​ក្នុង​ការ​តតាំង​ជាមួយ​គូ​ប្រជែង។ យ៉ាង​ណា​ស្រដៀង​នឹង Chiellini ដែរ នៅ​រយៈ​ពេល​ចុង​ក្រោយ Pepe គឺ​ទន់ និង​ឆាប់​ជួប​របួស​លើ​ទីលាន ដែល​នាំ​ឲ្យ​លោក​ប្រហែល​ជា​ពិបាក​នឹង​ស៊ូ​ទៅ​ព្រឹត្តិការណ៍​ឆ្នាំ​ក្រោយៗ​ទៀត​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញ​ខ្លួន​ឲ្យ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ ២០០៧ សរុប​មាន ១១៥ ប្រកួត រក​បាន ៧ គ្រាប់​និង Assist ៣ លើក។

១) Luka Modric ជម្រើស​ជាតិ​ក្រូអាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចូល​មក​ដល់​វ័យ​ ៣០ ឆ្នាំ Modric ហាក់​ឡើង​ជើង​ខ្លាំង ជា​ពិសេស​បាន​ត្រួសត្រាយ​ឲ្យ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​ ២០១៨។ យ៉ាង​ណា​ខ្សែ​បម្រើ​រូប​នេះ ត្រៀម​នឹង​ហៀរ​ចូល​អាយុ ៣៦ ឆ្នាំ​ហើយ​នៅ​ខែ​កញ្ញា​ខាង​មុខ ដែល​វា​ក៏​ល្មម​នឹង​ដល់​ពេល​ដែល​ជើង​ថ្មី​មាន​ទេពកោសល្យ​ឯ​ទៀត​មក​ស្នង​បន្ត ​មាន​ដូច​ជា Marcelo Brozovic, Mateo Kovacic និង Nikola Vlasic ដែល​អាច​ជំនួស​តំណែង​បម្រើ​របស់ Modric បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Modric ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ ២០០៦ សរុប​ឆ្លង​កាត់ ១៣៦ ប្រកួត រក​បាន ១៧ គ្រាប់​និង Assist ២១ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT