របស់របរ​ថ្លៃ​បំផុត​ទាំង ៨ ដែល Ronaldo ​ចាយ​មិន​ញញើត​ដៃ ​ក្នុង​នាម​ជា​សេដ្ឋី​ប្រាក់​វាល់​លាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ Cristiano Ronaldo បាន​ក្លាយ​ជា​អត្តពលិក​ដំបូង​ដែល​នៅ​ឈរ​ជើង ហើយ​អាច​រក​ចំណូល​ដល់ ១ ពាន់​លាន​ដុល្លារ​ក្នុង​អាជីព។ ជាមួយ​ការ​ជោគជ័យ​ជាង​ ១ ទសវត្ស​មក​នេះ​ក្នុង​វិស័យ​បាល់ទាត់ ក៏​បាន​ទាញ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់ ក្លាយ​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​ច្រើន​ដាច់​គេ​បំផុត​មួយ និង​ជា​បុគ្គល​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ហើយ​មាន​គេ​ស្គាល់​សឹង​តែ​ទូទាំង​សកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​តបស្នង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន Ronaldo ក៏​បាន​ប៉ះប៉ូវ​ឲ្យ​មក​ខ្លួន​ឯង​វិញ នៅ​ការ​រស់នៅ​ជាមួយ​សម្ភារៈ​ទំនើបៗ និង​របស់របរ​ដែល​មាន​តម្លៃ​កប់​ពពក។ នៅ​ក្នុង​អត្ថបទ​នេះ CTS Sports សូម​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា បាន​ដឹង​នៅ​របស់​ថ្លៃ​បំផុត​ទាំង ៨ របស់​កីឡាករ​វ័យ ៣៦ ឆ្នាំ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨) នាឡិកា​ដៃ

យើង​បង្ហាញ​នាឡិកា​មួយ​ក្នុង​ចំណោម​នាឡិកា​ជា​ច្រើន​គ្រឿង​ទៀត​របស់ Ronaldo ដែល​មួយ​គ្រឿង​នេះ​ផលិត​ដោយ​ក្រុមហ៊ុន Jacob and Co. ហើយ​វា​មាន​តម្លៃ ១,៨ លាន​ដុល្លារ​អាមេរិក។ ជា​នាឡិកា​ដ៏​ប្រណីត​ដែល​មាន​ដាំ​ពេជ្រ​ស​ចំនួន ៤២៤ គ្រាប់ ហើយ​ឲ្យ​តែ Ronaldo ពាក់​វា​ម្ដងៗ រមែង​ភ្លឺ​ចិញ្ចាច​នៅ​មុខ​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) នាវា​ផ្ទាល់​ខ្លួន

Ronaldo ត្រូវ​បាន​គេ​រាយការណ៍ ថា​បាន​ទិញ​នាវា​ខ្នាត​យក្ស​មួយ​កាល​ពី​ឆ្នាំ ២០២០ ដែល​ផលិត​នៅ​ប្រទេស​អ៊ីតាលី​ផ្ទាល់ ដោយ​វា​មាន​តម្លៃ​ជាង ៧,៦ លាន​ដុល្លារ ជា​កាដូ​អបអរ​ក្រោយ​ក្រុម​របស់​ខ្លួន Juventus ឈ្នះ​ពាន Serie A រដូវ​កាល ២០១៩/២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) រូប​សំណាក​ផ្ទាល់​ខ្លួន
ជាច​រូប​សំណាក​ធ្វើ​ពី​ក្រមួន ដែល​មាន​តម្លៃ ២៥ ០០០ ដុល្លារ ហើយ Ronaldo ជា​អ្នក​ជួល​គេ​ឲ្យ​ច្នៃ​បង្កើត​វា​ដោយ​ខ្លួន​ឯង។ សក់​នៅ​លើ​រូប​សំណាក​នោះ គឺ​ជា​សក់​ពិតៗ​មក​ពី​ប្រទេស​ឥណ្ឌា ដែល​ញាំង​ឲ្យ​រូបសំណាក​របស់ Ronaldo មើល​ទៅ​ប្រៀប​ដូច​ជា​មនុស្ស​ពិត ដែល​មាន​វិញ្ញាណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ការ​តុបតែង​ខ្លួន

នៅ​លើ​ដង​ខ្លួន​របស់ Ronaldo សុទ្ធ​តែ​ជា​របស់​ថ្លៃ ដែល​ក្រៅ​ពី​នាឡិកា យើង​ទៅ​មើល​កាបូប សំលៀកបំពាក់ ស្បែក​ជើង ក៏​សុទ្ធ​តែ​មាន​តម្លៃ​កប់​ពពក​ផង​ដែរ។ តួ​យ៉ាង​ដូច​ជា​កាបូប​ដែល​លោក​យួរ​ ពេល​ចុះ​ពី​លើ​យន្តហោះ​មក​បង្ហាញ​ខ្លួន​ឲ្យ Juventus គឺ​ជា​យីហោ Hermes ដែល​មាន​តម្លៃ ២០ ៦០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ឯ​អាវ​យឺត​របស់​លោក​ដូច​បង្ហាញ​ក្នុង​រូប​មួយ​នេះ គឺ​យីហោ Christian Dior មាន​តម្លៃ ៧១០ ដុល្លារ រី​ឯ​វ៉ែនតា​ដែល​លោក​ពាក់ មាន​អក្សរ CR7 គឺ​ជា​យីហោ Moscot មាន​តម្លៃ ៣៦០ ដុល្លារ ហើយ​បើ​ស្បែក​ជើង​យីហោ Christian Louboutin ពណ៌​ស​នេះ គឺ​មាន​តម្លៃ ៨៩៥ ដុល្លារ។

៤) ស្រា​ក្រហម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ronaldo គាត់​មិន​មែន​ជា​មនុស្ស​ចូលចិត្ត​ទទួល​ទាន​សុរា​នោះ​ទេ តែ​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​មួយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​ទីក្រុង​ឡុង លោក​បាន​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​នឹង​បាន​ចំណាយ​លើ​ស្រា​ក្រហម​អស់​ជាង ២៧ ០០០ ដុល្លារ ត្រឹម​តែ​ការ​ទទួល​ទាន​ចំនួន ២ ដប។ នេះ​បង្ហាញ​ថា រឿង​លុយ​កាក់​ប៉ុណ្ណឹងៗ ​មិន​ជា​បញ្ហា​សម្រាប់​លោក​ឡើយ។

៣) បណ្តុំ​រថយន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​អ្នក​ស្គាល់​ Ronaldo ពិត អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ ថា​កីឡាករ​ព័រទុយហ្គាល់​ជា​បុគ្គល​ដែល​ដេញ​សេរី​រថយន្ត​ខ្លាំង​បំផុត។ ឲ្យ​តែ​ម៉ូឌែល​ចេញ​ថ្មី​របស់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Bugatti, Porsche, Bentley, Mercedes និង Lamborghini ជា​ដើម​នោះ គឺ​លោក​មាន​ទាំង​កុម្ម៉ង់​ទុក​ មុន​ចេញ​លក់​លើ​ទីផ្សារ​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ចំណាយ​លើ​រថយន្ត​មិន​ក្រោម ២៥ លាន​ដុល្លារ​ ហើយ​ក្នុង​ចំណោម​នោះ​មាន​មួយ​គ្រឿង​ទៀត​ថ្លៃ​បំផុត គឺ Bugatti La Voiture Noire ដែល​មាន​តម្លៃ​ប្រហែល ១៨ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ផ្ទះ​តម្លៃ​កប់​ពពក

Ronaldo មាន​ផ្ទះ​ជា​ច្រើន​កន្លែង ទាំង​នៅ​អាមេរិក ព័រទុយហ្គាល់ អ៊ីតាលី និង​អេស្ប៉ាញ។ ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង Madrid របស់​បុរស​វ័យ ៣៦ ឆ្នាំ គឺ​ជា​វីឡា​ដ៏​ស្កឹមស្កៃ​មាន​តម្លៃ​ ៧,១ លាន​ដុល្លារ ខណៈ​ Apartment នៅ​អគារ Trump Towers ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​មាន​តម្លៃ ១៨,៥ លាន​ដុល្លារ រី​ឯ​នៅ​ព័រទុយហ្គាល់​លោក​មាន​ផ្ទះ​នៅ​ទីក្រុង Lisbon ដែល​មាន​តម្លៃ​ជាង ៨ លាន​ដុល្លារ ហើយ​ផ្ទះ​រស់នៅ​បច្ចុប្បន្ន​ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី ស្ថិត​ក្នុង​កុងត្រា​ជួល​ដោយ​ ១ ​ថ្ងៃ​ចំណាយ​ជាង ៥០ ០០០ ដុល្លារ​ឯ​ណោះ។

​​១) យន្តហោះ​ផ្ទាល់​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​បាល់ទាត់​លំដាប់​កំពូលៗ​ដូច​ជា Lionel Messi, Neymar និង Cristiano Ronaldo ជា​ដើម សុទ្ធ​តែ​មាន​យន្តហោះ​ផ្ទាល់​ខ្លួន ដោយ​សម្រាប់ Ronaldo ចាយ​អស់ ៣២ លាន​ដុល្លារ។ យន្តហោះ​របស់​លោក​គឺ​ជា​យីហោ Gulfstream ដែល​លោក​បាន​ប្រើប្រាស់​ហោះ​ទៅ​មក​ច្រើន​ឆ្នាំ​មក​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheRichest

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT