ក្រុមកីឡាករវេណេស៊ុយអេឡានិងបុគ្គលិកគ្រូបង្វឹកសរុបដល់ទៅ១២នាក់បានឆ្លងមេរោគកូវីដ១៩ ទៅហើយ មុនការប្រកួតពានរង្វាន់ Copa America ចាប់ផ្ដើមនៅព្រឹកស្អែកនេះ។ប្រភពពីខាងក្រសួងសុខាភិបាលប្រេស៊ីល បានអះអាងថាអ្នកដែលបានវិជ្ជមានទាំង១២នាក់ខាងលើបានដាក់នៅដោយឡែករួចរាល់ហើយ ប៉ុន្តែមិនបានបញ្ចេញឈ្មោះនោះទេ។ គណកម្មាធិការរៀបចំការប្រកួតមិនទាន់សម្រេចនៅឡើយទេ ថាការប្រកួតទល់ប្រេស៊ីលនៅម៉ោង៤ទាបភ្លឺនេះបន្ដលេងដដែល ឬក៏ត្រូវលើកពេលសិន។
ដោយពួកគេបានត្រឹមអះអាងថាក្រុមការងារកំពុងរកវិធីល្អបំផុតទាំងសងខាង។សូមបញ្ជាក់ថាក្រុមវេណេស៊ុយអេឡាបានមកដល់ប្រេស៊ីលកាលពីថ្ងៃសុក្រកន្លងទៅ ដោយពេលនោះមានកីឡាករ២នាក់ឆ្លងកូវីដ១៩ដែរ។ ទាំង២នាក់នោះមិនបានធ្វើដំណើរមកនោះទេ។ យ៉ាងណាមិញមកដល់ប្រេស៊ីលធ្វើតេស្ដទៀតស្រាប់តែឃើញដល់១២នាក់ទៀតឆ្លងកូវីដ១៩៕
ប្រភព៖ Marca