ខ្សែបម្រើ Christian Eriksen ទំនងជាមិនអាចបន្ដការលេងបាល់ទាត់បានទៀតទេ ប្រសិនបើគេរកឃើញថារូបគេពិតជាមានបញ្ហាបេះដូងពិតមែន។
Eriksen បានដួលសន្លប់អំឡុងការប្រកួតឱ្យជម្រើសជាតិដាណឺម៉ាកជាមួយក្រុមជម្រើសជាតិហ្វាំងឡង់។ កីឡាករវ័យ២៩ឆ្នាំនេះបានដួលអំឡុងពេលជិតចប់តង់ទី១ ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង។
ក្រុមគ្រូពេទ្យបានអះអាងថាប្រសិនបើប្រធានក្រុមជម្រើសជាតិដាណឺម៉ាកពិតជាមានបញ្ហាបេះដូងមែន នោះទំនងជាអាជីពបាល់ទាត់របស់គេអាចបញ្ចប់ត្រឹមនេះហើយ។ ដោយឡែកខាងក្រុមអ្នកច្បាប់នៅអ៊ីតាលីវិញ ក៏បានបញ្ចេញមតិស្រដៀងនេះដែរ ដោយអះអាងថាបើ Eriksen មានបញ្ហាបេះដូង នោះរូបគេមិនអាចលេងឱ្យក្រុម Inter Milan បានទៀតទេ៕
ប្រភព៖ dailymail