Christian Eriksen កីឡាកររបស់ក្រុមដាណឺម៉ាក បានដួលសន្លប់នៅលើទីលានដែលបណ្ដាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងការប្រកួតជាមួយក្រុមហ្វាំងឡង់នៅយប់មិញនេះ។
កីឡាករ Inter Milan ខាងលើបានដួលនៅចុងតង់ទី១ ដែលបានធ្វើឱ្យកីឡាករគ្រប់គ្នាផ្អើល និងផ្អាកការប្រកួតបន្តិចផងដែរ។ បន្ទាប់ពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ រូបគេបានដឹងខ្លួនវិញប៉ុន្តែក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ប្រភពបានបញ្ជាក់ថានៅពេលនេះ Eriksen បានដឹងខ្លួនជាធម្មតាវិញហើយ។
អវត្តមានកីឡាករសំខាន់ខាងលើនេះដែរ ក្រុមដាណឺម៉ាក បានបរាជ័យក្រោមថ្វីជើងក្រុមហ្វាំងឡង់ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ Euro 2020 កាលពីយប់មិញនេះ៕
ប្រភព៖ dailymail