Rodtang រីក​រាយ​ទទួល​ បើ​ Johnson ​ចង់​​វ៉ៃ​ឃីក​បុក​សីង​ជា​មួយ

បន្ទាប់​ពី​ប្រកួត​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight រួច​មក​ ជើង​ខ្លាំង​អាមេរិក Demetrious “Mighty Mouse” Johnson ព្រលយ​សំដី​ចាប់​អារម្មណ៍​នឹង​ជំនាញ​ប្រដាល់​ឃីក​បុក​សីង ONE Super Series។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ពិត​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចំណាប់​អារម្មណ៍​ចង់​បន្ថែម​អាជីព​វ៉ៃ​ឈរ​របស់​កំពូល​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​ដែល​ជា​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​១២​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គល​ល្បី​ៗ​ជា​ច្រើន​ក៏​បាន​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ​ក្នុង​ចំណោម​​​​នោះ​មាន​អធិរាជ​សង្វៀន​មួយ​ថៃ​ពិភព​លោក​ ONE Flyweight មនុស្ស​ដែក​ Rodtang “The Iron Man” Jitmuangnonក៏ចាប់អារម្មណ៍មិនស្ទើរដែរ។

Rodtang បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ស្វាគមន៍​គាត់​ខ្លាំង​ណាស់។ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ ONE ជា​អ្នក​រៀប​ចំ។ បើ​និយាយ​ជា​បុគ្គល ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​កីឡាករ​ខ្លាំង​ៗ​ពី​ព្រោះ​វា​នឹង​បាន​បទ​ពិសោធ​ថ្មី​ៗ​ថែម​ទៀត​ក្នុង​នាម​ជា​កីឡាករ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang ដែល​បាន​បង្កើត​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ និង​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​ក្នុង​លោក​ទើប​តែ​បាន​ចូល​ប្រឡូក​អាជីព​ប្រដាល់​ឃីក​បុក​សីង​លើក​ដំបូង។ ការ​ប្រកួត​នោះ​កាល​ពី​ខែកុម្ភៈ​ដែល​មនុស្ស​ដែក​រូប​នេះ​បាន​ជួបកីឡាករ​ថ្មី​“Samingpri” Tagir Khalilov នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: FISTS OF FURY និង​បាន​ដើរ​ចេញ​ពី​សង្វៀន​ក្រោយ​ពេល​អាជ្ញា​កណ្តាល​លើក​ដៃ​រូប​គេ​ឡើង​ដើម្បី​ទទួល​បាន​ជ័យជម្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​នោះ Rodtang បាន​ទុក​អាវុធ​មួយ​ថៃ​របស់​ខ្លួន និង​ប្រើ​តែ​កណ្តាប់​ដៃ និង​ទាត់​ប៉ុណ្ណោះ​ដើម្បី​ស្វែង​រក​ជ័យជម្នណះ។ប្រៀប​ធៀប​ជា​មួយ​​ Johnson កាលៈ​ទេសៈ​​អាច​នឹង​​ខុស​គ្នា​ខ្លាំង។ កីឡាការ​អាមេរិក​ពោរពេញ​ដោយ​ជំនាញ​ក្រោម ជា​ពិសេស​ក្បាច់​ឃ្លេ និង​ចាប់​ផ្តួល។ Rodtang ទទួល​ស្គាល់​ថា ៖«​គាត់​មាន​ប្រៀប​ខ្លាំង​ខាង​ល្បឿន។ ខ្ញុំ​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ឈ្នះ តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​ថា ខ្ញុំ​ផ្តួល​គាត់​បាន​ទេ ពី​ព្រោះ​​គាត់​មាន​ចលនា​លឿន​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល “មនុស្ស​យន្ត​”មិន​ប្រាកដ​ថា គាត់​អាច​បញ្ឈប់ Johnson ដោយ​ក្បាច់​វ៉ៃ​ឃីក​បុក​សីង​បាន គាត់​ក៏​គាត់​ថា ខ្លា​ចាស់​ជំនាញ​គុន​ចម្រុះ​ពិត​ជា​អាច​ផ្តួល​បាន។ តាម​ពិត​ទៅ តារា​ប្រដាល់​ថៃ នេះ​បាន​កត់​សំគាល់​ពី​សមាសធាតុ​ដែល​គាត់​ប្រហែល​ជា​ទទួល​បាន​ផល​ចំណេញ​ច្រើន ប្រសិន​បើ​បាន​ជួប​ប្រកួត​គ្នា​មែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang និយាយ​ថា ៖«​ខ្ញុំ​​បានមើល​គាត់​ប្រកួត។ គាត់​មាន​ជំនាញ​ច្បាស់ និង​លឿន​ណាស់ តែ​ខ្ញុំ​អាច​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​គាត់​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ចា​មួយ Moraes។ ប្រសិន​ដៃ​គូ​របស់​គាត់​ត​ទល់​ជា​មួយ​តាម​ផែន​ការ​របស់​គាត់ វា​នឹង​ចប់​ដែល​យើង​ធ្លាប់​ឃើញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ថៃ​នៅ​ក្លឹប Jitmuangnon បាន​យោង​ទៅ​លើ​ការ​ប្រកួត​របស់ Johnson ក្នុង​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​កីឡាករប្រេស៊ីល Adriano “Mikinho” Moraes នៅ​ព្រឹត្តិការណ៍ “ONE on TNT I”កាល​ពី​ខែ​មេសា​កន្លង​ទៅ​ដែល​ពេល​នោះ Moraes បាន​ប្រើ​ជង្គង់​បុក រួច​ថែម​ប៉ុន្មាន​ដៃ​​លើ​កីឡាករ​អាមេរិកដែល​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាលបញ្ឈប់​ការ​ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ ជំនាញ​ឃីក​បុក​សីង​ពិត​ជា​ខុស​ប្លែង​ឆ្ងាយ​ពី​ការ​ប្រកួត​គុន​ចម្រុះ ហើយ​ជង្គង់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ទេ។ក្នុង​ករណី​ដែល​កីឡាករ​ថៃ​ម្នាក់​នេះ​​ប្រកាន់​ភ្ជាប់ក្នុង​នាម​ជា​ជើង​ឯក​ពិភព​លោក​ដ៏​លេច​ធ្លោ​ម្នាក់ ប្រសិន​បើ​គាត់​ពិត​ជា​អាច​បាន​​ជួប Johnson នៅ​ថ្ងៃ​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang បន្ថែម​ថា ៖«ខ្ញុំ​មាន​ប្រៀប​លើ​គាត់ ពី​ព្រោះ​ខ្ញុំ​មាន​បទ ពិសោធ​វ៉ៃ​ប្រដាល់​សកល​ច្រើន​ណាស់​»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT