លោក Park Hang-seo ថា​ការប្រកួតជាមួយម៉ាឡេស៊ីយប់មិញជាការ​ប្រកួតដែលគួរឱ្យធុញទ្រាន់ប៉ុន្តែកីឡាកររបស់លោកនៅតែបន្តប្រយុទ្ធ

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានពិពណ៌នាអំពីសកម្មភាពជម្រើសជាតិវៀតណាមលេង​ទល់នឹងប្រទេសម៉ាឡេស៊ីក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍អាស៊ីហ្គេមឆ្នាំ ២០២២ / ២០២៣ កាលពីម្សិលមិញដែលលោកថាវាជាការប្រកួតដែលគួរនឿយហត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាមយកឈ្នះម៉ាឡេស៊ី ២-១ ដែលប្រធានក្រុមលោក QuếNgọc Hải រកគ្រាប់បាល់ឈ្នះតាមរយៈការទាត់បាល់ប៉េណាល់ទីនៅនាទី ៨៣ បន្ទាប់​ពី​ស្មើគ្នាក្នុងលទ្ធផល១ទល់១ ។ និយាយក្រោយ​ចប់​ការ​ប្រកួតយប់មិញ! គ្រូបង្វឹក​សញ្ជាតិកូរ៉េខាងត្បូងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

” វាជាការប្រកួតនឿយហត់មួយ។ ប្រសិនបើជ័យជំនះនេះអាចធ្វើឱ្យយើងឈានទៅប្រកួតវគ្គជម្រុះជុំទី ៣ បាននោះខ្ញុំនឹងមានមោទនភាព។ ខ្ញុំចង់អរគុណដល់កីឡា​ករ​ដែលបានតស៊ូរហូតដល់នាទីចុងក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ជើងឯកពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៨ បានបើកការរកគ្រាប់បាល់បានមុនដោយការតែតបាល់បញ្ចូលទីដោយកីឡាករ NguyễnTiến Linh នៅតង់ទី ១ មុនពេល Guilherme De Paula ដែល​ជាកីឡាករចូលសញ្ជាតិជាតិបានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៧២ តាមរយៈការទាត់បាល់ប៉េណាល់ទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ngc Hải បានរកគ្រាប់បាល់ឈ្នះរបស់វៀតណាមដោយ​ការ​ទាត់បាល់​ប៉េណាល់ទីនៅពេលដែល Brendan Gan បានធ្វើឲ្យកីឡាករវៀតណាមម្នាក់ដួលក្នុងតំបន់គ្រោះថ្នាក់ ដូច្នេះរកបាន ៣ ពិន្ទុសម្រាប់ក្រុមផ្កាយមាសវៀតណាមហើយ។ វៀតណាមនៅតែជាក្រុមឈរ​កំពូលតារាងមាន ១៧ ពិន្ទុតាមពីក្រោយដោយអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមាន ១៥ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃនិងម៉ាឡេស៊ីមាន ៩ ពិន្ទុឈរនៅលេខរៀងទី ៣ និងទី ៤ ខណៈឥណ្ឌូណេស៊ីនៅតែឈរនៅចំណាត់ថ្នាក់ចុងក្រោយដោយមាន ១ ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT