លោក Senol Gunes គ្រូបង្វឹកក្រុមជម្រើសជាតិទួរគី បានអះអាងថាកូនក្រុមបានបាត់ស្មារតីនៅតង់ទី២ ទើបបណ្ដាលឱ្យអ៊ីតាលី មានគ្រាប់បាល់ជាបន្ដបន្ទាប់។
នៅតង់ទី១ក្រុមទាំងពីរ មិនមានគ្រាប់បាល់កើតឡើងនោះទេ បើទោះជាមានឱកាសទៅវិញទៅមកក៏ដោយ។ តែឈានដល់តង់ទី២វិញ ក្រោយពីកីឡាករ Demiral ក៏ធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់នៅនាទី៥៣ មក ក្រុមទួរគី ហាក់ដូចជាបាត់ការលេងជាក្រុមទៅហើយ ទើបបណ្ដាលឱ្យអ៊ីតាលីមានឱកាសរកបាន២គ្រាប់បន្ថែមទៀត។
លោក Senol Gunes គ្រូបង្វឹកក្រុមជម្រើសជាតិទួរគីបាននិយាយថា៖ “វាមិនមែនជាថ្ងៃរបស់យើង។ យើងចាប់ផ្ដើមបាត់បាល់និងមិនអាចទៅមុខបាននៅតង់ទី២។ អ៊ីតាលីជាក្រុមល្អជាងយើង យើងបានចាញ់ក្រុមដ៏ល្អមួយ”៕ប្រភព Dailymail