ការប្រកួតបើកឆាក UEFA Nations League យប់មិញនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់បានត្រឹមស្មើជាមួយក្រុមជម្រើសជាតិបារាំងក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងការប្រកួតនេះគេសង្កេតឃើញមានការប៉ះទង្គិចគ្នាខ្លាំងមួយ រវាងកីឡាករ Rudiger របស់អាល្លឺម៉ង់ ប៉ះជាមួយខ្សែការពារ Pavard របស់បារាំង។ ស្បែកជើងរបស់ Rudiger បានឈូសទៅលើករបស់ខ្សែការពារបារាំង ពេញតែម្ដង ដែលធ្វើឱ្យមានស្នាមឈាមបន្តិចៗ និងមិនអាចបន្ដការលេងបានទៀតនោះទេ។ អាជ្ញាកណ្ដាល មិនបានឃើញហេតុការណ៍ ហើយក៏មិនបានពិន័យអ្វីដែរ ពោលគឺឱ្យបន្ដការលេងទៅទៀត។ ខណៈដែល Pavard វិញ ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះបឋមសិន។
ដោយឡែកសម្រាប់អ្នកលេងបណ្ដាញសង្គម បានគិតថា កំហុសរបស់ Rudiger នេះ គឺជាចេតនាសុទ្ធសាធដែលកីឡាកររូបនេះធ្វើតែម្ដង៕ប្រភព៖ DailyMail
Almanya-Fransa maçında şu pozisyonda Rüdiger’e kart çıkmadı. Maçın başı. Ve iyi niyetli değil bence… pic.twitter.com/K5B3eEpHhj
— Hünkar Mutlu (@hunkarmutlu) September 6, 2018