Roy Keane បានជំរុញចំៗឲ្យ Manchester United ដែលជាអតីតក្លឹបចាស់របស់ខ្លួន គួរលៃលកនាំយកខ្សែប្រយុទ្ធថ្មី Harry Kane នៅទីផ្សារដោះដូរខាងមុខ ហើយបញ្ហាមួយដែលលោកមើលឃើញសម្រាប់ Kane នោះ គឺមិនមែនជាគុណភាពរបស់គេទេ តែគឺភាពជាអ្នកដឹកនាំក្នុងការជំរុញដល់មិត្តរួមក្រុម។
បញ្ជាក់ថា Kane នឹងពាក់ស្លាកប្រធានក្រុម នៅការលេងឲ្យជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro 2020 តែ Keane យល់ឃើញថា ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ មិនទាន់ដើរតួជាប្រធានក្រុមដ៏រឹងមាំម្នាក់ឡើយ។
ប្រាប់ SkyBet លោក Keane និយាយ៖ “អ្វីដែលខ្ញុំប្រឆាំងនឹង Kane នោះគឺចំណុចអវិជ្ជមានដ៏ធំមួយ ដែលខ្ញុំគិតថាគេមិនមែនជាប្រធានក្រុម ឬអ្នកដឹកនាំដ៏ល្អមួយឡើយ”។
លោកបន្ត៖ “ខ្ញុំមិនដែលឃើញ Kane ជំរុញនរណានៅ Spurs ពីមុនមកទេ ហើយប្រហែលជាគេក៏មិនបានធ្វើវាដូចគ្នាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលហ្នឹងគឺជាបញ្ហាធំ យ៉ាងណាខ្ញុំនៅតែគិតថា Kane ជាកីឡាករដ៏អស្ចារ្យ ហើយក្លឹបទាំងអស់គួរតែព្យាយាមចុះហត្ថលេខាយកគេទាំង Manchester United ដោយខ្ញុំមិនខ្វល់ទេ បើទោះបីជាតម្លៃថ្លៃដល់ ១២០ លានផោនក៏ដោយ”៕
ប្រភព៖ Metro