ក្លឹប Barcelona បានបរាជ័យលើការនាំយក Georginio Wijnaldum កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីក្លឹប PSG កាត់មុខចរចានាំយកបានមុន លើតម្លៃពលកម្មកប់ពពក។
យ៉ាងណា Barcelona នឹងមិនបោះបង់នោះទេ លើគោលដៅពង្រឹងតំណែងបម្រើ ក្រោយមើលឃើញពីការចុះអន់ថយរបស់ Sergio Busquets ហើយចំណូលថ្មី Miralem Pjanic ហាក់មិនទាន់អាចសម្របជាមួយក្រុមបានបានរលូនទៀតនោះ។ គោលដៅបន្ទាប់របស់អ្នកមានបុណ្យគឺជាខ្សែបម្រើរបស់ក្លឹប AS Roma នោះគឺកីឡាករ Lorenzo Pellegrini។
តាមពិតទៅខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ មានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ ហើយ Barcelona ទើបតែមកប្រជែងនៅពេលថ្មីៗនេះតែប៉ុណ្ណោះ។ កុងត្រារបស់ Pellegrini ត្រូវផុតនៅរដូវក្តៅឆ្នាំ ២០២២ បែបនេះក្លឹបមានភាគរយច្រើននឹងសម្រេចលក់គេចេញត្រឹមទីផ្សារដោះដូរខាងមុខ។
ទាំង Liverpool, Atletico Madrid, Atalanta និង Barcelona នឹងប្រជែងលើការចរចា នេះ ខណៈតម្លៃខ្លួនរបស់គេអាចប្រហែល ២០ លានអឺរ៉ូ។ យើងនឹងរង់ចាំមើលថាតើ AS Roma សម្រេចប្រគល់កីឡាករអ៊ីតាលីឲ្យទៅក្លឹបណាមួយ?
ប្រភព៖ Football-Espana