ខ្សែប្រយុទ្ធ Eden Hazard បានបញ្ជាក់ថារូបគេនៅមិនទាន់ជាសះស្បើយបានពេញលេញ១០០%នោះទេសម្រាប់ការលេងពានរង្វាន់ Euro 2020 នេះ។
Hazard តាំងពីផ្លាស់ទៅលេងនៅក្រុម Real Madrid មក រូបគេមានបញ្ហារបួសជាប់ជានិច្ច មិនសូវបានបង្ហាញសមត្ថភាពពេញលេញនោះទេ។ យ៉ាងណាមិញ រូបគេក៏មានឈ្មោះក្នុងជម្រើសជាតិបែលហ្សិកសម្រាប់ការប្រកួត Euro នេះដែរ ហើយប្រកួតមិត្តភាពកន្លងទៅបានចូលលេង១០នាទីចុងក្រោយផងដែរ។
អតីតកីឡាករ Chelsea បាននិយាយថា៖ “ខ្ញុំទើបតែបានហាត់ពេញលេញ១សប្ដាហ៍នេះទេ។ យើងនឹងឃើញ ជាមួយក្រុមការងារពេទ្យ ថាតើខ្ញុំអាចលេងប្រកួតដំបូងបានទេ។ ប៉ុន្តែអ្វីដែលខ្ញុំដឹងខ្លួនឯងគឺខ្ញុំមិនទាន់១០០%ឡើយ”៕ប្រភព Marca