ក្រុមបិសាចក្រហម Manchester United បានផ្ដល់តម្លៃផ្ដាច់កុងត្រា Sancho តម្លៃ៦៧លានផោន ប៉ុន្តែត្រូវក្រុម Dortmund ច្រានចោលវិញទៅហើយ។
នារដូវកាលនេះ ក្រុមបិសាចក្រហម Manchester United ពិតជាចង់បានកីឡាករ Sancho ខ្លាំងមែនទែន ដោយព្យាយាមទាក់ទងទិញជាយូរមកហើយ។ ក្នុងនោះឃើញថាពួកគេបានដេញថ្លៃជាលើកទី១ ក្នុងតម្លៃខ្លួន៦៧លានផោន ប៉ុន្តែក៏ត្រូវក្រុម Dortmund ច្រានចោលផងដែរ។ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុម Dortmund ទាមទារ៧៧លានផោន ជាមួយ Bonus ៤,២៥លានផោនទៀត បើសិនអាចជួយក្រុមឈ្នះពានបាន។
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេសខាងលើនេះ ចូលលេងនៅ Dortmund ក្នុងឆ្នាំ២០១៧ បង្ហាញខ្លួនបាន១០៤ប្រកួត និងរកបាន៣៨គ្រាប់។ អតីតយុវជនរបស់ក្រុម Manchester City រូបនេះ ជាប់ជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ២០១៨ លេងបាន១៩ប្រកួត រកបាន៣គ្រាប់៕ប្រភព Bbc