ក្រោយ Phil Foden លេងម៉ូតសក់ថ្មី ដែលមានពណ៌សបែកទឹកប្រាក់ ក៏មានមតិជាច្រើននិយាយថា គេធ្វើដើម្បីគោរពដល់អតីតជើងចាស់លោក Paul Gascogine នៃជម្រើសជាតិអង់គ្លេស និងខ្លះទៀតថា លេងម៉ូតសក់តាមតារា Rapper ល្បីឈ្មោះ Eminem។
យ៉ាងណាតាមការបញ្ជាក់ច្បាស់ពីមិត្តរួមក្រុមរបស់ Foden ផ្ទាល់ គឺ Raheem Sterling គេបាននិយាយថា ម៉ូតសក់នោះ Foden ពុំបានគិតស៊ីជម្រៅដល់អតីតជើងចាស់អង់គ្លេសអ្វីនោះទេ ពោលគឺគេមើលតាមស្ទាយសក់របស់ Sergio Aguero ដែលជាខ្សែប្រយុទ្ធទើបចាកចេញពី City ផ្ទេរទៅ Barcelona ប៉ុណ្ណោះ។
ប្រាប់នៅកម្មវិធី Daily Eurosខ្សែប្រយុទ្ធស្លាប Sterling និយាយ៖ “ខ្ញុំស្រលាញ់ម៉ូតសក់ហ្នឹងណាស់ អ្នកដឹងថាហេតុអ្វីទេ? នៅគឺមកពី Foden ផ្ទាល់គេមានទំនុកចិត្តលើខ្លួនឯង គេនិយាយថាមិនខ្វល់ពីនរណានិយាយអ្វីក៏ដោយ”។
លោកបន្ត៖ “Foden គេនិយាយមកខ្ញុំមុនពេលហ្វឹកហាត់សារមុន ថាគេចូលចិត្តម៉ូតសក់របស់ Aguero ពណ៌រាងទឹកប្រាក់ហ្នឹង តែនរណាទៅដឹងពីរថ្ងៃក្រោយគេបែរជាលេងម៉ូតបែបហ្នឹងមកភ្លាម”៕
ប្រភព៖ DailyStar