ព័រទុយហ្គាល់បានយកឈ្នះ ៤-០ ទៅលើអ៊ីស្រាអែលនៅការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយ មុនឈានដល់ការប្រកួតផ្លូវការ Euro 2020។ ក្នុងនោះមានចំណែកគ្រាប់បាល់ ២ គ្រាប់របស់ Bruno Fernandes ១ គ្រាប់របស់ Cristiano Ronaldo និង Joao Cancelo។
ដ្បិត Ronaldo រំកិលគ្រាប់បាល់ឡើង ១០៤ គ្រាប់ តាមរយៈការបញ្ចប់ទីយប់មិញ ប៉ុន្តែមួយជើងនៃការស៊ុត Free-Kick របស់លោក នៅតែធ្វើឲ្យអ្នកគាំទ្រចាំមិនភ្លេច ព្រោះជាការភ្លាត់បាញ់មួយជើងឡើងទៅលើ។ វីដេអូនេះត្រូវបានអ្នកគាំទ្រមួយចំនួន យកមកវិភាគនិងចែករំលែកតគ្នានៅលើបណ្តាញសង្គម ហើយមានមតិខ្លះនិយាយថា Ronaldo មិនសមជាជើងស៊ុត Free-Kick ជម្រើសទី ១ សម្រាប់ព័រទុយហ្គាល់ទៀតឡើយ ហើយគួរតែប្តូរមកជា Bruno អីវិញ។
ទស្សនាវីដេអូខាងក្រោម៖
— Out Of Context Football (@nocontextfooty) June 9, 2021
គួរបញ្ជាក់ថា CR7 មាន ១០៤ គ្រាប់ក្នុងដៃ នៅសល់តែ ៥ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមស្មើកំណត់ត្រា Ali Daei ដែលមាន ១០៩ គ្រាប់ច្រើនបំផុតនៅប្រវត្តិសាស្រ្តការរកគ្រាប់បាល់ឲ្យជម្រើសជាតិ៕
ប្រភព៖ Twitter