អនាគតរបស់ Georgino Wijnaldum ជាមួយនឹងក្លឹប Liverpool ត្រូវបានគេបញ្ជាក់ច្បាស់ហើយថានឹងចាកចេញនៅរដូវក្ដៅនេះ តែទ្រនំថ្មីរបស់គេណាមួយនោះ មិនទាន់មានការបញ្ជាក់នៅឡើយ។
យ៉ាងណាខាង Liverpool ក៏បានរៀបចំលើការនាំយកអ្នកថ្មីមកហើយដែរនៅពេលខាងមុខ នោះគឺជាខ្សែបម្រើ Lorenzo Pellegrini ជាកីឡាកររបស់ក្លឹប AS Roma ដែលអាចមានតម្លៃខ្លួនប្រមាណ ២៨,៥ លានផោន។
Pellegrini ជាខ្សែបម្រើដ៏សកម្មមួយរបស់ Roma និងនៅ Euro 2020 នេះគេក៏បានជាប់ឈ្មោះទៅលេងឲ្យជម្រើសជាតិអ៊ីតាលីផងដែរ។ គុណភាពរបស់គេត្រូវបានលោក Klopp ជឿថា អាចមកជំនួសតំណែង Wijnaldum បាន ព្រោះទាំងកត្តាអាយុដែលក្មេងត្រឹមតែ ២៤ ឆ្នាំផង នោះប្រាកដជាអាចទាញផលចំណេញខ្ពស់សម្រាប់ហង្ស ប្រសិនជាគេអាចឡើងជើងខ្លាំងទៅថ្ងៃខាងមុខ។
បញ្ជាក់ថា ខ្សែបម្រើរូបនេះសេសសល់សុពលភាពកុងត្រាជាមួយ Roma ត្រឹមតែ ១ ឆ្នាំទៀតប៉ុណ្ណោះ ដោយកន្លងមកនៅការបង្ហាញខ្លួន ១៥២ ប្រកួត គេរកបាន ២១ គ្រាប់និង Assist ៣៤ លើកឲ្យក្លឹប៕
ប្រភព៖ DailyStar