ក្លឹបចចក Wolves ទីបំផុតប្រកាសចាត់តាំងអ្នកចាត់ការថ្មីហើយ នោះគឺលោក Bruno Lage ជាអតីតគ្រូរបស់ក្លឹប Benfica ដែលនេះនៅតែជាសញ្ជាតិព័រទុយហ្គាល់ដូចមុនដដែល។
តាមពិតទៅ Lage ពីមុនក៏ធ្លាប់មានបទពិសោធន៍ជាមួយក្លឹបអង់គ្លេសដែរ តែត្រឹមជាជំនួយការគ្រូបង្វឹកកាលនៅក្លឹប Sheffield Wednesday និង Swansea មុនផ្ទេរទៅ Benfica ហើយដឹកនាំក្លឹបឲ្យឈ្នះពាននៅឆ្នាំ ២០១៩។
ប្រាប់នៅការចូលកាន់តំណែងថ្មីបន្ទាប់ពីលោក Nuno ដែលបានចាកចេញទៅ បុរសវ័យ ៤៥ ឆ្នាំនិយាយ៖ “ខ្ញុំពិតជារីករាយ និងរំភើប ជាមួយឆន្ទៈដ៏ធំក្នុងការធ្វើរឿងរ៉ាវអស្ចារ្យសម្រាប់ក្លឹបមួយនេះ”។
បញ្ជាក់ថា Wolves កាលពីរដូវកាលមុននៅ PL ឈរនៅលេខ ១៣ មាន ៤៥ ពិន្ទុ ដោយឈ្នះ ១២ ស្មើ ៩ និងចាញ់ ១៨ ប្រកួត៕ ប្រភព៖ BBC