លោក Joachin Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានចាត់ទុកក្រុមជម្រើសជាតិបារាំង គឺជាក្រុមខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ។
បារាំងនឹងជួបជាមួយអាល្លឺម៉ង់នៅថ្ងៃទី១៥ខាងមុខនេះហើយ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 ។ មុនការប្រកួតខាងមុខនេះដែរ លោក Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថា៖ “យើងបានស្គាល់បារាំងច្បាស់។ ពួកគេជាក្រុមល្អបំផុតមួយ និងតែងតែធ្វើឱ្យដៃគូពិបាក។ ពួកគេមានកីឡាករមានសមត្ថភាព និងពិបាកប៉ាន់ស្មាន”។
យ៉ាងណាមិញ សម្រាប់ក្រុមព័រទុយហ្គាល់វិញ ក៏លោក Low មើលឃើញថាមិនអាចមើលស្រាលបានដែរ។ ព័រទុយហ្គាល់មានតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់មួយ ដែលនឹងធ្វើឱ្យគូប្រកួតជួបការលំបាកដូចគ្នា៕ប្រភព Marca