Real Madrid ​គួរ​តែ​អរគុណ​ដល់ Navas ​ដែល​សង្គ្រោះ​ពួកគេ​ពី​រណ្ដៅ​មរណៈ

ក្នុង​ការ​ប្រកួត​ជាមួយ Bayern Munich ​យប់មិញ​នេះ គេ​ឃើញ​ថា​ក្រុម Real Madrid ​សំណាង​មែនទែន ដែល​មាន​អ្នក​ចាំ​ទី Navas ​ជួយ​សង្គ្រោះ​បាល់​គ្រោះថ្នាក់​បាន​ច្រើន​។

លោក Heynckes ​អ្នក​ចាត់ការ​ក្រុម​ Bayern Munich ​ក៏​យល់​ឃើញ​ដូច​ខាង​លើ​នេះ​ផង​ដែរ។ លោក ​គិត​ថា​ក្រុម Real ​មាន​សំណាង​ក្នុង​ការ​ប្រកួត​យប់មិញ ហើយ​ពួកគេ​គួរ​តែ​អរគុណ​ដល់ Navas ​ដែល​បាន​ជួយ​សង្គ្រោះ​គ្រាប់​បាល់​ច្រើន​មែនទែន ​តាំង​ពី​ជើង​ទី​១​មក។

“ខ្ញុំ​គិត​ថា​យើង​ជា​ក្រុម​ធ្វើ​បាន​ល្អ​ជាង Real ​ប៉ុន្តែ​ចុង​ក្រោយ​យើង​មិន​អាច​ឈ្នះ​បាន។ ​វា​ជា​រឿង​សង្ឃឹម​មួយ​ដែល​មិន​បាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ នេះ​ជា​ការ​ប្រកួត​ស្វិតស្វាញ ស្រប​ពេល​យើង​បាត់​កីឡាករ​សំខាន់​ដល់​ទៅ​៥​នាក់​ទៀត​នោះ ​ទើប​ធ្វើ​ឱ្យ​ឱកាស​របស់ Real Madrid ​កាន់​តែ​មាន​ច្រើន។ ​ទោះ​ជា​យ៉ាង​ណា ពួកគេ​គួរ​តែ​អរគុណ​ដល់ Navas ​ទៅ ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​បន្ដ”។ សម្ដី​របស់ Heynckes។

ក្រុម Bayern Munich ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Real Madrid ​៣​ដង​ហើយ​នៅ​ពាន​រង្វាន់ UEFA Champions League ​នេះ។ ស្រប​ពេល​ដែល Real Madrid ​វិញ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ឆ្នាំ​ជាប់​គ្នា​តែ​ម្ដង៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT