ក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho កៀកក្នុងការចុះកុងត្រាយកកីឡាករ Xhaka របស់ក្រុម Arsenal ហើយ ក្នុងតម្លៃខ្លូន១៥,៥លានផោន កុងត្រា៤ឆ្នាំ។
បន្ទាប់ពីរដូវកាលដោះដូរកីឡាករបើកភ្លាម លោក Jose Mourinho ចាប់ផ្ដើមស្វែងរកកីឡាករដើម្បីមកបំពេញក្នុងក្រុម Roma ត្រៀមរដូវកាលថ្មីភ្លាមផងដែរ។ ដោយក្នុងនោះ Xhaka ជាគោលដៅទី១សម្រាប់លោកក្នុងការចុះកុងត្រា។ ខណៈដែលប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាការចុះកុងត្រាកៀកសម្រេចមែនទែនហើយ ក្នុងតម្លៃខ្លួន១៥,៥លានផោន និងមានរយៈពេល៤ឆ្នាំ។
កីឡាករជម្រើសជាតិស្វីសខាងលើនេះ ចូលរួមជាមួយក្រុម Arsenal នៅឆ្នាំ២០១៦កន្លងទៅ ក្នុងតម្លៃខ្លួន៣៥លានផោន។ រូបគេបានទទួលតំណែងប្រធានក្រុម៣ឆ្នាំមកហើយ ប៉ុន្តែ៥ខែមុននេះ មានបញ្ហាជាមួយអ្នកគាំទ្រ ទើបបានជាឈប់ទទួលតំណែងនេះ។ ខណៈដែល Arsenal រដូវកាលក្រោយអត់បានលេងពានអឺរ៉ុបផង ទើបបានជា Xhaka និងកីឡាករជាច្រើនទៀតទំនងជាចាកចេញហើយ៕ប្រភព Dailymail