ក្រុមហ៊ុនណាហ្គាវ៉ើល និងឆ្នោតកីឡាជាតិ បានចេញមុខឧបត្ថម្ភម្ចាស់មេដាយកីឡាអាស៊ីទាំង២របស់កម្ពុជា បន្ទាប់ពីប្រាក់រង្វាន់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី។
អ៊ូម៉ើត សាលី និង ខាន់ ចេសា ទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារបន្ថែមពីណាហ្គាវ៉ើល ក្នុងពិធីប្រគល់កាលពីម្សិលមិញ។ បន្ថែមលើនេះ ព្រឹកមិញពួកគេបន្តទៅទទួលការជួយបន្ថែមក្នុងទំហំបិទជិតមួយនៅក្រុមហ៊ុនឆ្នោតកីឡាជាតិ។
ដូច្នេះគិតត្រឹមថ្ងៃនេះ ម្ចាស់មេដាយមាសមួយនឹងទទួលបានប្រាក់រង្វាន់ហោចណាស់៣ម៉ឺនដុល្លារអាមេរិក។