Christian Lee ថា​​ Eddie ធ្វើ​សង្គ្រាម​នឹង​​​ពេល​វេលាខ្លួន​ឯង

ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក ONE Lightweight កីឡាករ Christian “The Warrior” Lee ជឿ​ជាក់​ថា Eddie “The Underground King” Alvarez ធ្វើ​មិន​ទាន់​បាន​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​​កីឡាករ​អាមេរិក​អាយុ​៣៧​ឆ្នាំ​បាន​បន្ត​អះអាង​ពី​ការបន្ត​ស្វែង​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកជា​ថ្មី​តាម​បណ្តាញ​ទំនាក់​ទំនង​សហ្គម កីឡាករ​អាមេរិក-សិង្ហបុរី​ជា​អធិរាជ​សង្វៀន​បាន​លើក​ឡើង​ថា ៖«វា​ជា​ការ​ប្រកួត​ប្រជែង​នឹង​​ពេល​វេលា​សម្រាប់ Eddie»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​រៀប​រាប់​ថា ៖«​គាត់​កាន់​តែ​ចាស់​ហើយ។ គាត់​បាន​ប្រកួត​ចាញ់​ជា​បន្ត​បន្ទាប់​នៅ​ ONE Championship ហើយ​គាត់​ចង់​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា គាត់​​គ្រាន់​តែ​កំពុង​ព្យាយាម​​ធ្វើ​អ្វី​ដែល​គាត់​ចង់​បិទ​មាត់​អ្នក​រិះ​គន់ ដូច្នេះ​សង្ឃឹម​ថា  ONE Championship អាច​ផ្តល់​ឱកាស​ឲ្យ​​គាត់​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​គាត់ចុះ​កុងត្រា​ចូល ONE Championship កាល​ពីខែ​តុលា ឆ្នាំ​២០១៨​មក  Alvarez បានដាក់​គោល​ដៅ​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក Lightweight ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ទេ។ សម្រាប់​ការ​ប្រកួត​៣​លើក​កន្លង​មក គាត់​បាន​ឈ្នះខ្លា​ចាស់​ Eduard “Landslide” Folayang ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់ Iuri Lapicus ដោយសារ​វ៉ៃ​ខុស​លក្ខន្តិកៈ និង​ចុង​ក្រោយ​ចាញ់​ពិន្ទុ Ok Rae Yoon កាល​ពី​ខែ​មេសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាង​ណា កីឡាករ​អាមេរិក​រហស្សនាម “The Underground King”ជឿ​ជាក់​ថា គាត់​ជិត​នឹង​ផ្តួល​ Lapicus ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ដៃ​គូ​បែរ​ខ្នង​ដែល​បណ្តាល​ឲ្យ​គាត់​មាន​ឱកាស​វ៉ៃ​ពី​ក្រោយ។

ទោះ​យ៉ាង​ណា  Lee មិន​គិត​ថា​ ខ្លា​ចាស់​អាមេរិក Alvarez ស័ក្តិសម​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទេ​ឥឡូវ​នេះ​ គាត់​បាន​​វិល​មក​កាន់​សង្វៀន បន្ទាប់​ពីឃ្លាត​ឆ្ងាយ​ពី​សង្វៀន​៦​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ជា​ឧទាហរណ៍ កីឡាករ​សិង្ហបុរី-អាមេរិកបានកត់​សំគាល់​៣​សប្តាហ៍​​ប៉ុណ្ណោះ​ដើម្បី​ជំនួស​​ Alvarezដែល​របួសដើម្បី​ប្រកួត​ជា​មួយ Saygid “Dagi” Guseyn Arslanaliev ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ ONE Lightweight World Grand Prix ដែល​ទី​បំផុត​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចិត្ត តាម​ពិត​ទៅ អធិរាជ​សង្វៀនចង់​ប្រកួត​គារពារ​ខ្សែក្រវាត់​របស់​ខ្លួន​ជា​មួយ Alvarez ណាស់ ប្រសិន​បើ​អ្នក​ផ្គូផ្គងនៅ ONE រៀប​ចំ​ឲ្យ​ជួប​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lee បាន​និយាយ​ថា ៖«អ្វី​ក៏​ដោយ ការ​ប្រកួត​ដែល​ពួក​គេ​ដាក់​ឲ្យ​ខ្ញុំ គឺ​ខ្ញុំ​តែង​តែ​ទទួល​យក។ ខ្ញុំពិត​ជា​មើល​មិន​ឃើញ​​ទេ​ថា តើ​សម​ហេតុ​ផល​ទេ​ដែល​វ៉ៃ​ជា​មួយ Eddie។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត បើ​ក្រុម​ហ៊ុន​រៀប​ចំឲ្យ​កើត​ឡើង ខ្ញុំមិន​ប្រកែក​ទេ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT