លោក Daniel Ek ដែលជាមហាសេដ្ឋីស៊ុយអែត កំពុងរៀបចំដេញថ្លៃយកក្លឹប Arsenal មកធ្វើជាកម្មសិទ្ធិម្ដងហើយ បន្ទាប់ពីការបរាជ័យកាលពីលើកទី១កន្លងទៅ។
Ek បានបញ្ជាក់ថាក្រោមការដឹកនាំរបស់គ្រួសារត្រកូល Kroenke ក្រុមកាំភ្លើងធំ Arsenal មិនបានចំណាយប្រាក់អ្វីដើម្បីធ្វើឱ្យក្លឹបប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ មានតែយកចំណេញពីក្លឹប និងកាន់តែធ្វើឱ្យកេរ្ដិ៍របស់ក្លឹបនេះដុនដាបឡើង។ លោក ចង់ធ្វើជាម្ចាស់ក្លឹប Arsenal នឹងធ្វើឱ្យក្លឹបប្រសើរឡើងវិញនៅពេលអនាគត។
រំលឹកថាកាលពីខែមុន លោក Ek បានដេញថ្លៃម្ដងហើយ ក្នុងតម្លៃ១,៨ពាន់លានផោន ប៉ុន្តែត្រូវបរាជ័យ។ ខណៈដែលការដេញថ្លៃជាលើកទី២នោះ ទំនងជានឹងបង្កើនឱ្យដល់២ពាន់លានផោនតែម្ដង។ តែកាលពីលើកទី១កន្លងទៅនោះ គ្រួសារ Kroenkes បានប្រាប់ទៅលោក Ek វិញថា ពួកគេមិនត្រូវការលុយនោះទេ៕ប្រភព Dailymail