ខ្សែប្រយុទ្ធ Karim Benzema បានរងរបួសជង្គង់ទៅហើយ ក្នុងការប្រកួតមិត្តភាពទល់ក្រុមបុលការីកាលពីយប់មិញនេះ ។
Benzema ដែលខកខានលេងឱ្យជម្រើសជាតិ៥ឆ្នាំមកហើយនោះ បានជាប់ឈ្មោះវិញនិងតែងបង្ហាញមុខជានិច្ចក្នុងជម្រើសដំបូងនាការប្រកួតមិត្តភាពកន្លងមកនេះ។ តែគួរឱ្យសោកស្ដាយ នៅយប់មិញនេះ រូបគេបានរងរបួសទៅហើយ។ ដោយមានបញ្ហាជង្គង់ត្រូវប្ដូរចេញនៅចុងតង់ទី១ ដោយ Giroud អ្នកចូលជំនួសវិញ។
របួសខ្សែប្រយុទ្ធលេងនៅក្លឹប Real Madrid នេះ បានធ្វើឱ្យក្រុមបារាំងមានកង្វល់ច្រើន ព្រោះព្រឹត្តិការណ៏ Euro 2020 នឹងចាប់ផ្ដើមប្រកួតនៅ២ថ្ងៃខាងមុខនេះទៀតទេ។ មួយវិញទៀត បារាំងនៅពូលមរណៈថែមទៀត ដោយមានអាល្លឺម៉ង់ ព័រទុយហ្គាល់ និងហុងគ្រី៕ប្រភព Marca