មុនការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី គេហទំព័រ CTS-Sport សូមធ្វើការរំលឹកនូវប្រវត្តិមួយចំនួនដែលទាក់ទងនឹងក្រុមទាំងពីរ នៅក្នុងពិភពបាល់ទាត់ ដែលពួកគេធ្លាប់បានជួបគ្នាកន្លងមក។
ជំនួបចុងក្រោយបំផុតរវាងក្រុមទាំងពីរ គឺកើតឡើងនៅក្នុងពានរង្វាន់ AFF Suzuki Cup កាលពីឆ្នាំ ២០១៦ នៅក្នុងវគ្គជម្រុះពូល B នៅឯប្រទេសមីយ៉ាន់ម៉ា ហើយកាលនោះកម្ពុជាប្រកួតចាញ់ម៉ាឡេស៊ី ដោយលទ្ធផល ២ ទល់នឹង ៣។
ចាន់ វឌ្ឍនាកា គឺជាកីឡាករតែម្នាក់គត់ដែលស៊ុតចូលទីម៉ាឡេស៊ី ពោលគឺ ពីរគ្រាប់តែម្នាក់ឯង។ គ្រាប់បាល់មួយក្នុងចំណោមនោះ ប្រហែលជានៅតែដក់ជាប់ក្នុងដួងចិត្តរបស់កីឡាករម៉ាឡេស៊ី ដែលមានវត្តមានក្នុងប្រកួតនោះ ដោយឈរស្ងៀមឱ្យ វឌ្ឍនាកា បណ្តើរបាល់ទៅបញ្ចប់ទីយ៉ាងស្រួលៗ។
ប៉ុន្តែក្នុងជំនួបមិត្តភាពនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ វឌ្ឍនាកា នឹងមិនមានវត្តមានឡើយ ដោយរូបគេកំពុងមានរបួសត្រូវសម្រាកព្យាបាល ។
ទស្សនាវីដេអូហាយឡាយឡើងវិញ៖