Mongkolpetch ព្រមាន​​ Mahmoudi​ ៖«សូ​ម​មើល​កណ្ដាប់​ដៃ​របស់​ខ្ញុំ​ផង»

ម្ចាស់​ជើង​ឯក​ Lumpinee Muay Thai World Champion កីឡាករ Mongkolpetch Petchyindee Academy ​នឹង​ប្រើ​ជំនាញ​ប្រយុទ្ធ​របស់​ខ្លួន​​ឲ្យ​ល្អ​បំផុត​​នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែ​ មិថុនា ​នៅ​ពេល​រូប​គេ​​ត្រូវ​ប៉ះ​តារា​លំដាប់​លេខ ៤ ទម្ងន់ flyweight,  Elias “The Sniper” Mahmoudi ក្នុង​ការ​ប្រកួត​មួយ​ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​កម្មវិធី​ ONE Super Series ទម្ងន់​ catchweight ក្នុង​នាម​ជា​គូ​ឯក  ONE: FULL BLAST II ហើយ​​អ្នក​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​អាច​​ហក់​ចូល​ក្នុង​ចំណាត់​ល្អ​មួយ និង ​អាច​មាន​សិទ្ធិ​ទៅ​ប្រកួត​ដើម្បី​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​ណា​ក្ដី ​ការ​ផ្ដួល​ Mahmoudi ​ដែល​ជា​​សត្រូវ​ម្នាក់​មិន​អាច​មើល​ស្រា​ល​​នឹង​មិន​ងារ​ស្រួល​ប៉ុន្មាន​ទេ​​សម្រាប់​តារា​ថៃ​ ទោះ​ឈ្នះ ៣-០ ​នៅ​សង្វៀន​ ONE Super Series ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Elias មាន​បទ​ពិសោធន៍​ទាំង​មួយ​ថៃ និង ឃីកបុកសីង។  គេមុត​ស្រួច​ណាស់ និងមាន​កណ្ដាប់​ដៃ​ធ្ងន់​ទៀត​ផង ​ជា​ពិសេស​ ​កណ្ដាប់​ដៃ និង កែង​​របស់​គេ​ល្អ»។  Mongkolpetch បាន​ថ្លែង​បែប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អាល់ហ្សេរី​-បារាំង បាន​បង្ហាញ​ស្នៀត​ល្អ​ណាស់​កាល​ជួប​ Lerdsila Phuket Top Team ​ ក្នុង​ជំនួប​មួយ​ថៃ​ចុង​ក្រោយ​នៅ​កម្មវិធី ONE: MARK OF GREATNESS  ​ជា​​ពេល​ដែល​រូប​គេ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​​វីរបុរស​មួយ​ថៃ​រូប​នេះ។ប៉ុន្តែ Mongkolpetch ​ជឿ​ជាក់​ថា Mahmoudi ​នឹង​ព្យាយាម​ស្វែង​រក​ចំណុច​ខ្សោយ​របស់​ខ្លួន និង​​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ខ្លាំង​ក្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​សិស្ស​មក​ពី​ក្លិប Petchyindee Academy ​រៀបរាប់បន្ថែម​ ៖« ដូច​ខ្ញុំ​បាន​ឃើញ​ចំណុច​ខ្សោយ​ គឺ​ជើង​និង​ចង្កា។  គេ​ខ្ពស់ដូច​ Alaverdi “Babyface” Ramazanov ដែល​ប្រកួត​t [ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ] Capitan [Petchyindee Academy]។  ដូច្នេះ ​យើង​សម្រេច​ថា​​ត្រូវ​ប្រើ​ផែន​ការ​ដូច​គ្នា ក្នុង​ការ​ទាត់​កំភួន​ជើង។  ហើយ​ខ្ញុំ​ក៏​ត្រូវ​ផ្ដោត​លើ​​ការ​វ៉ៃ​កណ្ដាប់​ដៃ​ផង​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mongkolpetch ដាក់​ផែន​ការ​ទាត់​កំភួន​ជើង​ដូច​អ្វី​ដែល​ Capitan ​ប្រើ​ដើម្បី​រំខាន​ដល់​ “Babyface Killer” ​នៅ​កម្មវិធី​ ONE: UNBREAKABLE កាល​ខែ មករា អីចឹង។ គេបាន​ផ្ដល់​មេរៀន​ដល់​កីឡាករ​រុស្សី​តាម​រយៈ​ផ្ដួល​ឲ្យ​សន្លប់នៅ​ទឹក​ទី២ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight Kickboxing World Champion។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មាន​​ Capitan ​ជើង​ខ្លាំង​ Mongkolpetch ​ក៏​រៀប​ចំ​ខ្លួន​ជា​មួយ​ Petchdam “The Baby Shark” Petchyindee Academy ​ផង​ដែរ​សម្រាប់​ថ្ងៃ​សុក្រ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Petchdam បាន​ផ្ដួល​ Mahmoudi ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Flyweight កាល​ពី​ពីរ​ឆ្នាំ​មុន​ ONE: WARRIORS OF LIGHT និង​ត្រូវ​រៀប​ជើង​ព្រួល​កាន់​តែ​ល្អ​ជា​មួយ “The Sniper”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mongkolpetch  បាន​គូស​បញ្ជាក់​​ដូច្នេះ ៖«​ខ្ញុំ​និង​គ្រូ​បង្វឹក​ធ្វើ​ការ​រួម​គ្នា​​​​ដើម្បី​សិក្សា​អំពី​​ការ​ប្រកួត​របស់​ Elias កាល​លើក​មុន​ៗ ជា​ពិសេស​ការ​ប្រកួត​រវាង​រូប​គេ និង​  Petchdam តែ​ម្ដង។  ​ទោះ​ពួក​គេ​ប្រកួត​ក្នុង​​ក្បាច់​ឃីកបុកសីង​ក៏​ដោយ ​យើង​ក៏​អាច​​ឃើញ​តិកនិក​ក្នុង​មួយ​ថៃ​ផង​ដែរ និង ផែន​ការ​របស់​គេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ Mongkolpetch សង្ឃឹម​ថា​យក​ឈ្នះ​ Mahmoudi ​និង​ទទួល​បាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​ថៃ ONE’s flyweight ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mongkolpetch សង្កត់​ធ្ងន់ ៖«​ខ្ញុំ​ត្រៀមរួច​​ជា​ស្រេច​ទៅ​ហើយ  ​មួយ​រយភាគរយ។  ​ខ្ញុំ​បាន​ឈ្នះ ៣ ប្រកួតជាប់​គ្នា​​នៅ​ [ONE] ហើយ​បើ​ខ្ញុំ​ឈ្នះ​  ​ខ្ញុំ​នឹង​កើន​​ចំណាត់​ថ្នាក់  និង​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​ទល់​នឹង​ Rodtang [“The Iron Man” Jitmuangnon] ដែល​ជា​គោល​ដៅ​ធំរបស់​ខ្ញុំ។  ក្នុង​ការ​ប្រកួត​នេះ  ​ខ្ញុំ​ត្រូវ​តែ​ផ្ដួល​គេ​ឲ្យ​សន្លប់ និង ​ចង់​ព្រមាន​ Elias អំពី​រឿង​នេះ​។ ហើយ​សូម​មើល​កណ្ដាប់​ដៃ​របស់​ខ្ញុំ​ផង»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT