ប្រធានក្លឹប Spurs ទារតម្លៃខ្លួន Kane ១៥០លានផោន

លោក Daniel Levy បានអះអាងថាលោកនឹងមិនឃាត់ឃាំងខ្សែប្រយុទ្ធ Harry Kane ទៀតនោះទេ ប្រសិនបើមានក្លឹបណាផ្ដល់តម្លៃខ្លួនដល់១៥០លានផោននោះ។

Levy បានព្យាយាមអស់ពីសមត្ថភាពហើយក្នុងការឃាត់ Kane ឱ្យបន្ដលេងនៅក្រុម Spurs ទៀត ប៉ុន្តែរឿងនេះទំនងជាមិនអាចកើតឡើងបានឡើយ។ ប្រធានក្រុមរូបនេះ បានព្យាយាមចង់ចាកចេញតាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែមិនអាចសម្រេចបាន។ ខណៈដែលរដូវកាលនេះទៀត រូបគេក៏បានបង្ហាញពីចិត្តចង់ចាកចេញម្ដងទៀតហើយ ដោយលើកនេះចេញមុខនិយាយខ្លួនឯងតែម្ដង។

ដោយមើលឃើញបែបនេះហើយ ទើបបានជាលោក Levy លែងឃាត់ទៀតហើយ ប៉ុន្តែក៏ទាមទារតម្លៃខ្លួនខ្ពស់មួយផងដែរ។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថាប្រធានក្លឹប Spurs ខាងលើនេះ ចង់បានដល់ទៅ១៥០លានផោនឯណោះទើបព្រមលក់រូបគេចេញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT