ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ PFA Player of the Year ក្នុងក្របខណ្ឌ English Premier League ហើយ។
កីឡាករបែលហ្សិកខាងលើនេះ គឺជាកីឡាករសំខាន់បំផុតម្នាក់របស់ក្រុមលោក Pep នារដូវកាលនេះ រហូតជួយឱ្យឈ្នះពានរង្វាន់ Premier League ផងដែរ។ រូបគេរកបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១២គ្រាប់ ក្នុងការបង្ហាញខ្លួន២៥ប្រកួត។ ខ្សែបម្រើវ័យ២៩ឆ្នាំនេះ ទទួលបានពិន្ទុច្រើនជាងមិត្តរួមក្រុម Ruben Dias , Phil Foden និង Gundogan ទៅទៀតសម្រាប់ឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះ។
នេះជាលើកទី២ហើយសម្រាប់កីឡាករជម្រើសជាតិបែលហ្សិកខាងលើ ដោយរដូវកាលមុនរូបគេក៏ឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនេះដែរ៕ប្រភព Dailymail