ក្លឹប​គេ​ផ្សេង​ចាយ​ខ្ទង់​រយ​លាន តែ​ទីផ្សារ​រដូវ​ក្តៅ​ខាង​មុខ​ Klopp អាច​ចាយ​តែ​ប៉ុណ្ណេះ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ធំៗ​ដូច​ជា Man Utd, Man City និង Chelsea លេចលឺ​ថា​អាច​ចាយ​ដល់​ច្រើន​ជាង ១០០ លាន​ផោន លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​សម្រាប់ Liverpool ហាក់​ស្តួចស្តើង​ជាង​គេ ដោយ​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ថា​លោក Jurgen Klopp អាច​មាន​សិទ្ធ​ចំណាយ​ត្រឹម​ ៥០ លាន​ផោន​ប៉ុណ្ណោះ។

នេះ​មាន​ន័យ​ថា ក្លឹប​នឹង​មិន​អាច​ចំណាយ​លើ​ការ​នាំ​យក​កីឡាករ​ធំៗ​ដូច​ជា Erling Haaland ឬ Jadon Sancho អ្វី​នោះ​ទេ ពោល​ត្រឹម​បាន​បណ្តុំ​យុវជន ឬ​កីឡាករ​កៀក​ផុត​កុងត្រា​តម្លៃ​ទាប​ណា​មួយ​ប៉ុណ្ណោះ។ នេះ​បើ​តាម ESPN បាន​ចុះ​ផ្សាយ។

យ៉ាង​ណា​ក្រៅ​ពី​ការ​ចំណាយ​នេះ​ហើយ លោក Klopp ក៏​នឹង​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ចេញ​ពី​ក្លឹប ដូច​ជា Naby Keita, Xherdan Shaqiri និង Divock Origi ដែល​ពួក​គេ​លែង​សំខាន់​ត​ទៅ​ទៀត​ហើយ។ ស្រប​ពេល​ដែល Mohamed Salah ក៏​លេចលឺ​ពាក្យ​ថា​ក្លឹប​អាច​លក់​ចេញ​ដែរ តែ​ពិបាក​រក​ក្លឹប​ដែល​ហ៊ាន​ចំណាយ​លើ​តម្លៃ​ផ្ទេរ​របស់​គេ​

គួរ​រំឭក​ថា Liverpool បាន​ព្យាយាម​ពង្រឹង​តំបន់​ការពារ​ឥត​ឈប់ឈរ​នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​ឃើញ​បញ្ហា​ដែល​កើត​មាន​នៅ រដូវ​កាល ២០២០/២១ ក្រោយ​ពេល Virgil van Dijk និង Joel Matip ដែល​ជា​ជញ្ជាំង​សំខាន់​បាន​របួស​ជា​បន្តបន្ទាប់​រយៈ​ពេល​យូរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT