ប្រធាន​ក្លឹប PSG៖ “មិន​លាក់បាំង​ទេ Barca នៅ​តែ​ស្រលាញ់ Neymar តែ​សំខាន់​បញ្ហា​លុយ”

ថ្មីៗ​នេះ​ប្រធាន​ក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាន​បញ្ជាក់​ចំៗ​ពី​អនាគត​របស់ Kylian Mbappe និង Neymar Jr ថា​ពួក​គេ​សុទ្ធ​សឹង​តែ​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប​បារាំង​ត​ទៅ​ទៀត ពោល​គឺ​គ្មាន​ការ​ចាកចេញ​អ្វី​នោះ​ឡើយ ដ្បិត​បើ​មាន​ចចាមអារ៉ាម​ផ្ទុះ​ជា​ហែហូរ​ក៏​ដោយ។

Neymar គេ​ក៏​ទើប​តែ​បន្ត​កុងត្រា​ថ្មី​នៅ​ក្លឹប PSG ដល់​ឆ្នាំ ២០២៥ ដែល​នេះ​នាំ​ឲ្យ​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​ត្រូវ​កាត់​ផ្តាច់​ត្រឹម​ប៉ុណ្ណឹង។ យ៉ាង​ណា​តាម​ការ​បញ្ជាក់​របស់​លោក Al-Khelaifi ប្រាប់​ទៅ​កាន់ L’Equipe និយាយ​ថា៖ “Barcelona ព្យាយាម​ណាស់​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក Neymar តែ​សំខាន់​ពួក​យើង​បាន​បដិសេធ​សំណើ​ពួក​គេ”។

លោក​បន្ថែម៖ “ខ្ញុំ​គិត​ថា​ក្លឹប [Barcelona] បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ តែ​វា​មិន​មែន​ជា​រឿង​របស់​យើង​នោះ​ទេ ដោយ​ខ្ញុំ​មិន​លាក់បាំង​ទេ គឺ Barcelona តែងតែ​នៅ​ស្រលាញ់​ Neymar ដដែល គ្រាន់​តែ Neymar ផ្ទាល់​ក៏​គេ​មិន​ចង់​ទៅ​ទី​នោះ​ដែរ ដ្បិត​គេ​មិន​ទាន់​អាច​សម្រប​ខ្លួន​បាន​ល្អ​ទៅ​នឹង​ការ​លេង​ឲ្យ PSG ក៏​ដោយ ហើយ​បើ​អ្នក​សួរ​គេ​ពេល​នេះ គេ​ប្រាកដ​ជា​និយាយ​ថា​គេ​កំពុង​សប្បាយ​រីករាយ​ជាមួយ PSG”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT