Premier League ​នឹង​សាកល្បង VAR ​១៥​ប្រកួត​រដូវ​កាល​នេះ

ក្របខណ្ឌ​កំពូល​អង់គ្លេស English Premier League ​​នឹង​សាកល្បង​ប្រើប្រាស់​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR ​នៅ​ពាក់​កណ្ដាល​ខែ​នេះ ​ពោល​គឺ​ត្រលប់​ពី​សម្រាក​ជម្រើស​ជាតិ។

VAR ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​​ប្រកាស​មិន​ប្រើ​ប្រាស់​រដូវ​កាល​នេះ ​បើ​ទោះ​ជា​វា​ជោគជ័យ​ខ្លាំង​នៅ World Cup 2018 ​ក៏​ដោយ។ យ៉ាងណាមិញ ​ដោយសារ​តែ​លីគ​តាម​ប្រទេស​ផ្សេង​ៗ ​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​វា​ទៅ​ហើយ​នោះ ​អង់គ្លេស ​ក៏​បាន​សម្រេច​ចិត្ត​សាកល្បង​១៥​ប្រកួត​ផង​ដែរ​នៅ​រដូវ​កាល​នេះ។ ប្រសិន​បើ​ការ​ប្រើប្រាស់​ពិត​ជា​មាន​ប្រសិទ្ធភាព ​ហើយ​ក្លឹប​ទាំង​អស់​ទទួល​យក​បាន ​នោះ​ VAR ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​រដូវ​កាល​ក្រោយ ​ពេញ​ប្រកួត​តែ​ម្ដង។

សូម​បញ្ជាក់​ថា Premier League ​ជា​លីគ​ធំ​នៅ​អឺរ៉ុប​ចុង​ក្រោយ​គេ ​ដែល​ទើប​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់ VAR ​នេះ។ ខណៈ​ដែល​អាល្លឺម៉ង់ អ៊ីតាលី ​និង​អេស្ប៉ាញ ពួកគេ​បាន​សាកល្បង​ប្រើប្រាស់ VAR ​នេះ តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT