ពានរង្វាន់កីឡាករល្អបំផុតសម្រាប់បាល់ទាត់នៅអង់គ្លេសរដូវកាល ២០២០/២១ PFA Men’s Players Player of the Year ទីបំផុតយើងរកឃើញអ្នកឈ្នះពិតប្រាកដហើយ បន្ទាប់ពីប្រកាសនូវបេក្ខភាពទាំងប៉ុន្មានរូបកាលពីពេលមុន។
នោះគឺបានទៅលើខ្សែបម្រើ Kevin de Bruyne នៅឯក្លឹបមេឃខៀវ Manchester City ដែលគេបានយកឈ្នះកីឡាករកំពូលៗដូចជា Harry Kane និងមិត្តរួមទ្រនំ Ruben Dias។ កីឡាករបែលហ្សិកបានឈ្នះពានរង្វាន់នេះ ២ ឆ្នាំជាប់គ្នា ដោយកាលពីឆ្នាំទៅដ្បិតហង្សឈ្នះពាន តែ De Bruyne នៅតែឈ្នះ។
ចំពោះរដូវកាលនេះវិញ De Bruyne បានត្រួសត្រាយជួយឲ្យ City លើកពាន Premier League តាមរយៈការរកបាន ៦ គ្រាប់និង Assist ២៣ លើក ហើយប្រមូលបានពាន Man of the Match ចំនួន ៨ លើកសរុបពេញមួយរដូវកាល។
បញ្ជាក់ថានេះបានរុញឲ្យ De Bruyne ឆ្លាក់ឈ្មោះទៅក្នុងកំណត់ត្រាដូចជា Mark Hughes, Alan Shearer, Theirry Henry, Cristiano Ronaldo និង Gareth Bale ដែរហើយ នាមកីឡាករដែលឈ្នះពាន PFA Men’s Players’ Player of the Year ចំនួន ២ ជាប់គ្នា៕
ប្រភព៖ GiveMeSport