Mike Tyson ​ថា Floyd ​អាច​នឹង​ធ្វើ​ឱ្យ Logan ​ស្លាប់​លើ​សង្វៀន​បាន​

​អ្នក​ប្រដាល់​ជើង​ចាស់ Mike Tyson ​មើល​ឃើញ​ថា Floyd Mayweather ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ Logan Paul ​ស្លាប់​នៅ​លើ​សង្វៀន​បាន ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​។

​Floyd ​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ Youtube ​ឈ្មោះ​ថា​ Logan Paul ​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០២១​ស្អែក​នេះ​ហើយ។ ​នេះ​ជា​ការ​ប្រកួត​មិន​ផ្លូវការ​មួយ ដែល​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​កំណត់ត្រា​មិន​ចាញ់​៥០​ប្រកួត​របស់ Floyd ​នោះ​ទេ ​ទោះ​ជា​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។ ​តែ​បើ​តាម​សាមី​ខ្លួន​វិញ ​យល់​ឃើញ​ថា​រូបគេ​ចង់​ឈ្នះ​នៅ​ទឹក​ប៉ុន្មាន​ក៏​បាន​ដែរ ​ប៉ះ​ជាមួយ Logan ​នេះ​។

​ទាក់ទិន​នឹង​ការ​ប្រកួត​នេះ​ដែរ Mike Tyson ​អតីត​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​បាន​និយាយ​ថា​៖ “Floyd ​នឹង​សម្លាប់​ក្មេង​ប្រុស​ម្នាក់​នេះ​ហើយ។ Floyd ​នៅ​ហាត់​ជា​ប្រចាំ ​គាត់​មិន​ដែល​បោះបង់​ការ​ហាត់​នោះ​ទេ។ គាត់​នឹង​សប្បាយ​ក្នុង​ការ​ឈ្នះ​លុយ​នេះហើយ​”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT