Man Utd មានទំនុកចិត្តថានឹងយក Sancho បានរដូវកាលនេះ

​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​នឹង​អាច​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Sancho ​មក​រួម​ក្រុម​បាន​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។

​Manchester United ​បាន​តាម​​ទិញ​កីឡាករ​អង់គ្លេស​ខាង​លើ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ​ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។ ​ខណៈ​ដែល​ក្រុម Dortmund ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ​ខ្ពស់​ពេក ​ទើប​ធ្វើ​ឱ្យ​ក្លឹប​បិសាច​ក្រហម​មិន​អាច​សម្រេច​ដល់​បាន។ ​យ៉ាង​ណាមិញ ​ពេល​នេះ​ក្រុម​របស់​លោក Ole ​បាន​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី​ទៀត​ហើយ។

​លើក​នេះ ​ពួកគេ​មាន​ទំនុក​ចិត្ត​ថា​នឹង​យក​បាន Sancho ​ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ក៏​ទាប​ជាង​មុន ​ហើយ​សាមី​ខ្លួន​ក៏​បាន​បង្ហាញ​ពី​ការ​ចង់​ចាកចេញ​ពី​អាល្លឺម៉ង់​មក​លេង​នៅ​អង់គ្លេស​វិញ​ដែរ។ ​ប្រភព​នៅ​អង់គ្លេស បាន​បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់​គេ ​ទំនង​ជា​នឹង​ស្មើ​តម្លៃ​ខ្លួន​របស់ Pogba ​កាល​ពី Man Utd ​ពី​ក្រុម Juventus ​ដែរ ពោល​គឺ​៨៦​លាន​ផោន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT