សមាជិក​ក្រុម Barcelona ​នឹង​បន្ដ​កាត់​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​

​ក្រុម​សមាជិក FC Barcelona ​នឹង​បន្ដ​ការ​កាត់​ប្រាក់​ឈ្នូល​ពលកម្ម​បន្ថែម​ទៀត ​ដើម្បី​ជួយ​ទ្រទ្រង់​ក្លឹប​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​អូស​បន្លាយ​នេះ។

​ប្រធាន​ផ្នែក​បាល់ទាត់​នៅ​ក្លឹប Barcelona ​លោក ​Mateu Alemany ​បាន​និយាយ​ថា​៖ “គ្រប់​គ្នា​នៅ​ក្លឹប ​នឹង​ទទួល​ការ​ប៉ះ​ពាល់ ដែល​វា​ជា​រឿង​ចាំ​បាច់​ត្រូវ​ធ្វើ​ដើម្បី​ក្លឹប​មាន​លំនឹង។ ​ស្ថានភាព​នៅ Barcelona ​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ ​បើ​ទោះ​ជា​ទទួល​បាន​កម្ចី​៥០០​លាន​អឺរ៉ូ​ពី Goldman Sach ​ក៏​ដោយ”។

​រំលឹក​ថា​វិបត្តិ​កូវីដ​១៩​នេះ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ទាំង​អស់​មិន​ថា Barcelona ​ទេ ​សុទ្ធ​តែ​ជួប​បញ្ហា​លុយ​កាក​។ ជាក់​ស្ដែង​នៅ​រដូវ​កាល​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ខាត​ប្រាក់​ប្រមាណ​ជា​៣០០​លាន​អឺរ៉ូ​ឯ​ណោះ។ ដើម្បី​ជា​ការ​ជួយ​ក្រុម ​ក្លឹប​បាន​ប្រកាស​កាត់​ប្រាក់​ឈ្នួល​ក្រុម​កីឡាករ​បាល់ទាត់​ច្រើន​ជាង​គេ ​ព្រោះ​ចំណូល​របស់​ពួកគេ​ក៏​មាន​ច្រើន​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT