ក្រុម Man City ​ប្រមូល​ពាន​កិត្តិយស​នៅ Premier League ​ច្រើន​

សមាជិក​ក្រុម Manchester City ​បាន​ប្រមូល​ពាន​រង្វាន់​កិតិ្ដយស​បិទ​រដូវ​កាល​នៅ Premier League ​ច្រើន ​ដោយ​មាន​ទាំង​អ្នក​ចាត់ការ Pep Guardiola ខ្សែ​ការពារ Ruben Dias ​និង​ខ្សែ​បម្រើ Phil Foden ​ជា​ដើម។

​ខ្សែ​ការពារ Ruben Dias ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​រដូវ​កាល​នេះ ​ក្នុង​ក្របខណ្ឌ English Premier League ​។ ​ស្រប​ពេល​លោក Pep ​ជាប់​ឈ្មោះ​ជា​អ្នក​ចាត់ការ​ល្អ​ជាង​គេ ​និង Foden ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​ផង​ដែរ។ ​Foden ​វ័យ​២១​ឆ្នាំ ​រក​បាន​១៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត ​និង​ប្ដូរ​ចូល​លេង​១១​ប្រកួត​ផង​ដែរ។ ​

​សូម​បញ្ជាក់​ថា​ក្រុម Manchester City ​រដូវ​កាល​នេះ ​គឺ​ជា​ជើង​ឯក​ពាន​រង្វាន់ Premier League ​ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester United ​ឆ្ងាយ។ ​ក្រុម​លេខ​៣ ​បាន​ទៅ​លើ Liverpool ​និង​ក្រុម​លេខ​៤ ​បាន​ទៅ​លើ​ក្រុម Chelsea ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT