កីឡាករ​ ONE Super Series ចំនួន៥នាក់​​ទម្ងន់​ Flyweight ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​មុន​គូ​ឯក​នៅ​សង្វៀន​ FULL BLAST II ​ចាប់​ផ្ដើម​

ព្រឹត្តិការណ៍ ONE: FULL BLAST II  មាន​តារា​ទម្ងន់​ flyweight ខ្លាំង​ៗ​នឹង​ឡើង​សង្វៀន​​ក្នុង​ការ​ប្រកួត​​មួយ​ថៃ​ ONE Super Series ។គូ​ឯក​នៅ​ព្រឹត្តិការណ៍​​នា​ថ្ងៃ​សុក្រ​ទី ១១ ខែ ឧសភា  ជា​ជំនួប​រវាង​ជើង​ខ្លាំង​ Mongkolpetch Petchyindee Academy ​ ប៉ះ​​កីឡាករ​លំដាប់​ទី​៤​Elias “The Sniper” Mahmoudi ​ហើយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ស្វែង​រក​កៅ​អី​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៅ​ទៀត​​ បើ​សិន​អ្នក​ណា​អាច​បញ្ចប់​គូ​ប្រកួត​បាន ពួក​គេ​កាន់​តែ​ស្ថិត​នៅ​ក្នុង​បញ្ជី​នៅ​សង្វៀន​ ONE Super Series ​ទម្ងន់ flyweight ឃីកបុកសីង និង មួយ​ថៃ មិន​ខាន។

មុន​ពេល​ Mongkolpetch ជួប​ Mahmoudi ​សូម​ក្រឡេក​មើល​ការ​ប្រកួត​​ផ្ដួលគូ​ប្រកួត​​​ឲ្យ​សន្លប់​ ៥នាក់​នៅ​ទម្ងន់​ flyweight ​នៅ​កម្មវិធី​ ONE Super Series។

#1 Rodtang ​បញ្ចប់​ Haggerty ដោយ​ការ​វ៉ៃ​ដង​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ខែ មករា ឆ្នាំ ២០២០ ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ ONE Flyweight ​កីឡាករ​ Rodtang “The Iron Man” Jitmuangnon ​​បាន​ជួប​គូ​សត្រូវ​​ចាស់​ Jonathan “The General” Haggerty ​ក្នុង​ជំនួ​ប​សង​សឹក។

តារា​ទម្ងន់ flyweights ​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​សង្វៀន ONE: A NEW TOMORROW ​នា​ក្រុងបាង​កក​ ខណៈ Haggerty ​ព្យាយាម​​​យក​ខ្សែ​ក្រវាត់​​ត្រលប់​ពី​ Rodtang ​វិញ​ក្រោយ​​របូត​កាល​ពី​ ៤ ខែ​មុន។   យ៉ាង​ណា​ក្ដី “The Iron Man” ចង់​បង្ហាញ​ថា​គេ​ជា​ស្ដេច​ក្នុង​ទម្ងន់​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ដ៏​ឃគ្លើន​តាំង​ពី​ទឹក​ទី១ ដែល  Rodtang ដើរ​ចូល​ជា​ទម្លាប់​​ទៅ​ហើយ។ ​ចូល​ទឹក​ទី២ Rodtang ដើរ​សំដៅ​លឿន​ៗ​ដើម្បី​វ៉ៃ​ក្បាល​ពោះ​ Haggerty ។ ការ​ប្រកួត​រង់​ចាំ​ដល់​ទឹក​ទី៣ ដែល​​ជើង​ខ្លាំង​ថៃ​វ៉ៃ​​ក្បាល​ពោះ​ឲ្យ​កីឡាករ​​មក​ពី​ចក្រ​ភព​អង់គ្លេស​​ដួល ៣ដង និង​ងើប​​លែង​រួច​ត្រឹម​ទឹក​នេះ​តែ​ម្ដង។

#2 Ennahachi ឆក់​បាន​ខ្សែ​ក្រវាត់​ពី​ Petchdam

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​មាន​កីឡាករ​ច្រើន​ទេ​ដែលបង្ហាញ​ខ្លួន​ដំបូង ប៉ុន្តែឈ្នះ​ខ្សែ​ក្រវាត់​នោះ។   ប៉ុន្តែតារា​​ ONE Super Series ​ចំនូល​ថ្មី  Ilias Ennahachi  អា​ច​ធ្វើ​បាន​ដោយ​ដណ្ដើម​​ខ្សែ​ក្រវាត់ ONE Flyweight Kickboxing World Champion ពី Petchdam “The Baby Shark” Petchyindee Academy ​កាល​ខែ សីហា ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ក្រវាត់នោះ ជាប់​ខ្លួន​របស់ Petchdam ក្រោយ​ផ្ដួល​ Mahmoudi  ​​​​​ពេល​​ខ្សែ​ក្រវាត់​សម្ពោធ​ដាក់​ឲ្យ​​ដណ្ដើម​​លើក​ដំបូង និងចង់​បន្ត​គ្រង​ខ្សែ​ក្រវាត់​បន្ត​ទៀត​ឲ្យ​បាន​យូរ។​  យ៉ាង​ណា​ក្ដី Ennahachi ​បាន​បញ្ចប់​តារា​ថៃ​​​នៅ​មុខ​អ្នក​គាំទ្រ​​ម្ចាស់​ផ្ទះ​នៅ​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផ្ដួល​ឲ្យ​សន្លប់​​ បាន​កើត​ឡើង​នៅ​ទឹក​ទី៣  បន្ទាប់​ពី​កីឡាករ​ហូឡង់-ម៉ារ៉ុក ​​ធ្វើ​ឲ្យ​ Petchdam ​ដួល​ទៅ​ក្ដា​រ​រេញ​ដោយ​កណ្ដាប់​ដៃ​ឆ្វេង​​ខ្លាំង​ៗ​ជា​ច្រើន។  “The Baby Shark” ​​ត្រូវ​បាន​រាប់​ដល់ ៨  ប៉ុន្តែ មិន​អាច​ឈរ​នឹង​ឡើយ។  មិន​យូរ​ទេ Ennahachi  ​ចូល​សម្រុក​មួយ​ប្រាវ​ទៀត​ធ្វើ​ឲ្យ  Petchdam ​ដួល​មិន​អាច​តដៃ​បាន។

#3 ‘Momotoro’ បង្កើត​ប្រវត្តិសាស្ត្រ​ផ្ដួល​វីរបុរស​ថៃ​ឲ្យ​សន្លប់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំនាញ​ប្រយុទ្ធ​ជប៉ុន​ Kohei “Momotaro” Kodera ​បាន​បំបែក​កំណត់​ត្រា​មួយ​ថៃ​​ក្នុង​ទម្ងន់​ flyweight ​ទល់​នឹង​ជើង​ឯក​ Lumpinee Stadium និង​ ជើងឯក​ WMC Muay Thai World Champion កីឡាករ Singtongnoi Por Telakun ដោយ​ប្រើ​ពេល​ត្រឹម ៤១ វិនាទី​ប៉ុណ្ណោះ​ដែល​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​  ​និង​ក្លាយ​ជា​ការ​ផ្ដួល​ឲ្យ​សន្លប់​លឿន​បំផុត​នៅ​សង្វៀន​ ONE Super Series ​ជា​ប្រវត្តិសាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផ្ដួល​ឲ្យ​សន្លប់​ជា​ប្រវត្តិសាស្ត្រ​នេះ​កើត​ឡើង​នៅ​សង្វៀន​ ONE: IMMORTAL TRIUMPH អំឡុង​ពេល​ខែ ​កញ្ញា ឆ្នាំ ២០១៩ ដែល​នាំ​ឲ្យ​រូប​គេ​កើន​លំដាប់​ថ្នាក់​ទម្ងន់ flyweight ។

គ្រាន់​​តែ​កណ្ដឹង​រោទ៍​ភ្លាម  “Momotaro” ​បាន​ហក់​ចូល​ដើម្បី​បញ្ចប់​ដៃ​គូ​តែ​ម្ដង​ដោយ​ប្រើ​កណ្ដាប់​ដៃ​យ៉ាង​ច្រើន, កែង, និង​ ជង្គង់​ទៀត​ផង​ដើម្បី​ផ្ដួល​គូ​ប្រកួត។

តាំង​ពី​ពេល​នោះ​មក  បុរស​ដែល​អាច​បំបែក​កំណត់​ត្រា​​របស់​ “Momotaro”  បាន​ គឺ​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight Kickboxing World Champion  កីឡាករ Capitan Petchyindee Academy ដែល​ផ្ដួល​ដៃ​គូ​ឲ្យស​ន្លប់​ត្រឹម ៦វិនាទី​ប៉ុណ្ណោះ​ពេល​ផ្ដួល  Petchtanong Petchfurgus ក្នុង​រយៈ​ពេល ១ ឆ្នាំ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#4 Petchdam ឈ្នះ​ដោយ​ការ​ទាត់​ដង​ខ្លួន​លើ​បុរស​អូស្ត្រាលី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Petchdam បង្ហាញ​ខ្លួន​ដំបូង​ទល់​នឹង​ Josh “Timebomb” Tonna ​និង​បង្ហាញ​​ឲ្យ​អ្នក​គាំទ្រ​ ONE Super Series ​ដឹង​ថា គេ​ជា​អ្នក​ជំនាញ​បញ្ចប់​គូប្រកួត​ម្នាក់។

នៅព្រឹត្តិការណ៍​ ONE: PURSUIT OF POWER  តារា​ថៃ​បាន​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ស្គាល់​កាន់​តែ​ច្បាស់។  ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ចង់​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក និងចំណាត់​ថ្នាក់​ល្អ។ ពេល​នោះ  Petchdam ​ទេ​ដែល​ទទួល​ជ័យជម្នះ​កាល​ខែ​​កក្កដា ឆ្នាំ២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បញ្ចប់​ឲ្យ​សន្លប់​ដោយ​កណ្ដាប់​ដៃ​ចំ​គំថ្គាម​កើត​ឡើង​នៅ​​ទឹក​ទី២ ​នៅ​ពេល​  Tonna ​បោះ​កណ្ដាប់​ដៃ​ស្ដាំ ប៉ុន្តែ បែរ​ជា​​រង​​ជង្គង់​ឆ្វេង​ពី​ Petchdam ទៅ​វិញ។​  ការ​ទាត់​យ៉ាង​ច្បាស់​ថែម​ទៀត​ធ្វើ​ឲ្យ​ Tonna កាន់​តែ​វិល​ក្បុង  ហើយ​បន្ទាប់​មក ​កីឡាករ​ថៃ​ទាត់​ចូល​ឆ្អឺង​ជំនី​ និង​អុក​ជង្គង់​ចំ​ចង្កា ធ្វើ​ឲ្យ​កីឡាករ​អូស្ត្រាលី​ចុះ​ចាញ់​តែ​ម្ដង។

#5 Naito ធ្វើ​ឲ្យ​ Serepisos ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Taiki “Silent Sniper” Naito ចូល​កម្មវិធី​ប្រកួត​មួយ​ថៃ​ ONE Super Series ​ ទម្ងន់ flyweight ​ជា​មួយ​​នឹង​ជ័យជម្នះ​ដ៏​ល្អ​ទល់​នឹង​ Alexi “Phet” Serepisos ​កាល​ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ និង​ក្លាយ​ជា​កីឡាក​រ​ម្នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹត្តិការណ៍ ONE: DAWN OF VALOR ​ប្រកួត​ ៣ ទឹក​យ៉ាង​ល្អ​មើល​ទល់​នឹង​ Serepisos ដែល​ព្យាយាម​ប្រយុទ្ធ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ និង​ជង្គង់​ផង។  បែប​ណា​ក្ដី “Silent Sniper” ​ពិត​ជា​មិន​អាច​ប្រកែក​បាន​ ព្រោះ​គេ​​បាន​ទទួល​ជ័យជម្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE Super Series។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ការ​ប្រកួត ២ ទឹក​ពេញ​  Naito ​បាន​ប្រើ​កណ្ដាប់​ដៃ​ខ្លាំង​វ៉ៃ​លើ​ Serepisos ​នៅ​ទឹក​ទី២។  “Phet” ​ងើប​ឈរ​ដើម្បី​ប្រកួត​បន្ត ប៉ុន្តែ ​​រង​ការ​ឈឺ​ចាប់​រួច​ទៅ​ហើយ។  Naito ដើរ​ចូល​ដោយ​ប្រើ​​កណ្ដាប់​ដៃ និងផ្ដួល​ដៃ​គូ​ឲ្យ​​សន្លប់​​ពេល​សល់ ១៥ វិនាទី​មុន​ចប់​ទឹក​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT