Rakitic ៖ Modric ​​ជា​កាំភ្លើង​ធំ​នៅ La Liga ​នា​ពេល​បច្ចុប្បន្ន​នេះ

Ivan Rakitic ​បាន​និយាយ​ថា Luka Modric ​ជា​កាំភ្លើង​ធំ​ថ្មី​នៅ La Liga ​និង​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ ​នា​ពេល​បច្ចុប្បន្ន។

Rakitic ​និង ​Modric ​គឺ​ជា​មិត្ត​រួម​សញ្ជាតិ​នឹង​គ្នា ​ហើយ​បាន​នាំ​ជម្រើស​ជាតិ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ FIFA World Cup 2018 ​។ ស្រប​ពេល​ដែល​ឆ្នាំ​មុន​នោះ​ដែរ Modric ​ក៏​មាន​ចំណែក​មួយ​ក្រុម Real Madrid ​លើក​ពាន Champions League ​៣​ឆ្នាំ​ជាប់​គ្នា បង្កើត​ជា​ប្រវត្តិ​មិន​ធ្លាប់​មាន​។ ខ្សែ​បម្រើ​រូប​នេះ​ទៀត​សោត ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​តំបន់​អឺរ៉ុប​ប្រចាំ​ឆ្នាំ​២០១៨ ​និង​កំពុង​ប្រជែង​យក​ពាន FIFA Best Player of the year ​ទៀត។

ដោយ​មាន​សមត្ថភាព​លេច​ធ្លោ​យ៉ាង​នេះ ​Rakitic ​បាន​និយាយ​ថា​៖ “Luka ​បច្ចុប្បន្ន​នេះ​ជា​កាំភ្លើង​ធំ​មួយ​នៅ la Liga ។ ​គាត់​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នា​ឆ្នាំ​នេះ ​ហើយ​យើង​ជា​ពលរដ្ឋ​ក្រូអាត ពិត​ជា​មាន​មោទនភាព​ចំពោះ​គាត់។ ខ្ញុំ​ជូន​ពរ​គាត់ ​ឱ្យ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ព្រោះ​វា​សក្ដិសម​ណាស់​ចំពោះ​គាត់”៕ប្រភព៖dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT